Rakitic ​យល់​ព្រម​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ចាស់ Sevilla ​វិញ​ហើយ​

ខ្សែ​បម្រើ Ivan Rakitic ​បាន​សម្រេច​ចិត្ត​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ដើម​របស់​ខ្លួន Sevilla ​វិញ​ហើយ ​ក្រោយ​ពី​មិន​ស្ថិត​ក្នុង​គម្រោង​ប្រើប្រាស់​របស់​លោក Koeman ​នៅ​ក្រុម Barcelona ​។

​លោក Koeman ​គ្រាន់​តែ​ទទួល​បាន​តំណែង​ជា​អ្នក​ចាត់ការ​ភ្លាម ​ក៏​ប្រាប់​ទៅ​កីឡាករ​ម្ដង​ម្នាក់​ថា​នរណា​ត្រូវ​នៅ ​និង​នរណា​ត្រូវ​ចាកចេញ​មិន​ស្ថិត​ក្នុង​គម្រោង​ប្រើប្រាស់​របស់​ខ្លួន។ ​ដោយ​ក្នុង​នោះ Rakitic ​គឺ​ជា​កីឡាករ​ដំបូង​គេ​ដែល​ត្រូវ​បាន​ចាកចេញ​ពី​ក្រុម Barcelona ​។ រូបគេ​បាន​យល់​ព្រម​ត្រលប់​ទៅ​លេង​នៅ​ក្រុម Sevilla ​វិញ ​ក្នុង​កុងត្រា​រយៈ​ពេល​២​ឆ្នាំ​។

​ជាមួយ​ការ​យល់​ព្រម​ទៅ​លេង​នៅ​ក្រុម​ចាស់​វិញ​នេះ​ដែរ ​ខ្សែ​បម្រើ​ក្រូអាត​នេះ​បាន​យល់​ព្រម​កាត់​ប្រាក់​ឈ្នួល​៤​លាន​ផោន ពោល​គឺ​លេង​នៅ​ Sevilla ​កុងត្រា​២​ឆ្នាំ ​នឹង​ធ្វើ​ឱ្យ​រូបគេ​រក​ប្រាក់​បាន​តិច​ជាង​កាល​នៅ Barcelona ​ចំនួន​៤​លាន​ផោន​ក្នុង​១​រដូវ​កាល៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT