Chelsea ​ជិត​ទិញ​បាន​កីឡាករ​ថ្មី​ម្នាក់​ទៀត​ហើយ តម្លៃ​៨០​លាន​ផោន​

​ក្រុម​តោ​ខៀវ Chelsea ​ជិត​ទិញ​បាន​កីឡាករ​ថ្មី​ម្នាក់​ទៀត​ហើយ Declan Rice ​របស់​ក្រុម West Ham ​ក្នុង​តម្លៃ​ខ្លួន​៨០​លាន​ផោន​ឯ​ណោះ។

​លោក Lampard ​អ្នក​ចាត់់ការ​ក្រុម Chelsea  ​បាន​ចេញ​ចិត្ត​ខ្សែ​បម្រើ​វ័យ​២១​ឆ្នាំ​ខាង​លើ​នេះ​ជា​យូរ​មក​ហើយ​ដែរ ប៉ុន្តែ​ដោយសារ​តម្លៃ​ខ្លួន​ថ្លៃ​ពេក​ទើប​មិន​អាច​ចុះ​កុងត្រា​ភ្លាម​ៗ​បាន។ ​ក្រុម West Ham ​បាន​ដាក់​តម្លៃ​ផ្ដាច់​កុងត្រា​កីឡាករ Rice ​នេះ​ចំនួន​៨០​លាន​ផោន​ឯ​ណោះ ខណៈ​ដែល​ក្រុម​តោ​ខៀវ​វិញ​កំពុង​ចរចា​ខ្លាំង ​ដោយ​ផ្ដល់​ត្រឹម​តែ​៦៥​លាន​ផោន​ប៉ុណ្ណោះ។

ក្រុម Chelsea ​រដូវ​កាល​នេះ​ទិញ​កីឡាករ​ថ្មី​ចូល​ច្រើន​មែនទែន។ ប្រសិន​បើ​ពួកគេ​ទិញ​បាន​ខ្សែ​បម្រើ​ខាង​លើ​ម្នាក់​ទៀត ​នោះ​នឹង​ក្លាយ​ជា​កីឡាករ​ទី​៥​ហើយ​ដែល​ចូល​មក​រួម​ក្រុម បន្ទាប់​ពី ​Timo Werner, Ben Chilwell, Hakim Ziyech ​និង ​Thiago Silva៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT