ឪពុក Messi ​ថា​កូន​ខ្លួន​ចង់​ចេញ​ពី Barcelona ​ហើយ​

​លោក ​Jorge ​ដែល​ជា​ឪពុក​និង​ភ្នាក់ងារ​ទីផ្សារ​របស់ Lionel Messi ​ផ្ទាល់ បាន​បញ្ជាក់​ថា​កូន​ប្រុស​របស់​ខ្លួន​ពិត​ជា​ចង់​ចាកចេញ​ពី​ក្រុម Barcelona ​មែន​ហើយ។

​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​គេ​បាន​ប្រទះ​ឃើញ​លោក Jorge ​នេះ​ទៅ​ប្រទេស​អង់គ្លេស ​ដើម្បី​ជួប​ជាមួយ​ក្រុម Manchester City ​ក្នុង​ការ​ចរចា​រឿង​ផ្ទេរ Messi ​។ ​ជា​លទ្ធផល​មិន​ទាន់​ដឹង​យ៉ាង​ណា​ទេ ប៉ុន្តែ​ប្រភព​នៅ​អង់គ្លេស ​បាន​អះអាង​ថា​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រូប​នេះ​បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​រួច​ជា​ស្រេច​ហើយ ​ជាមួយ​ក្រុម​ដែល​ដឹក​នាំ​ដោយ​លោក Pep ​។

​ដោយ​ឡែក​សម្រាប់​លោក Jorge ​វិញ ​អះអាង​ជា​ថ្មី​ទៀត​ថា Messi ​មិន​ចង់​នៅ​ក្រុម Barcelona ​ទៀត​ទេ ​ហើយ Man City ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Pep ​បច្ចុប្បន្ន​នេះ​ជា​ជម្រើស​ទី​១​របស់​គេ​ទៅ​ហើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT