Man Utd ផ្ដល់​កុងត្រា​ឱ្យ​អ្នក​ចាំទី​ Dean Henderson ​៦​ឆ្នាំ​

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​បន្ដ​កុងត្រា​ឱ្យ​អ្នក​ចាំទី Dean Henderson ​រហូត​ដល់​៦​ឆ្នាំ​ឯ​ណោះ ​ដើម្បី​ប្រកួត​ប្រជែង​យក​ដៃ​ទី​១​សម្រាប់​ជម្រើស​ដំបូង​ជាមួយ David de Gea ​។

​ចំពោះ​កុងត្រា​៦​ឆ្នាំ​នេះ​ដែរ Dean ​នឹង​ទទួល​បាន​ប្រាក់​តម្លៃ​ពលកម្ម​រហូត​ដល់​១២០ ០០០​ផោន​ក្នុង​១​សប្ដាហ៍​។ ​ដោយ​តម្លៃ​ពលកម្ម​នេះ​ខ្ពស់​ជាង​តម្លៃ​ពលកម្ម​អ្នកចាំទី Alisson ​របស់​ក្រុម Liverpool ​ទៅ​ទៀត។ ​អ្នក​ចាំទី​វ័យ​២៣​ឆ្នាំ​នេះ ​ក៏​ត្រូវ​បាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​កោះ​ហៅ​ឱ្យ​ប្រមូល​ផ្ដុំ​ដើម្បី​ត្រៀម​ប្រកួត​នា​ពេល​ខាង​មុខ​ផង​ដែរ​។

​Dean ​ត្រូវ​បាន​ក្រុម Man Utd ​ដាក់​ឱ្យ​ក្រុម Sheffield United ​ខ្ចី​ជើង​កាល​ពី​រដូវ​កាល​មុន។ ដោយ​មើល​ឃើញ​ថា​រូបគេ​លេង​បាន​យ៉ាង​ល្អ ​និង​អាច​ជំនួស De Gea ​នៅ​ថ្ងៃ​អនាគត​បាន ទើប​បិសាច​ក្រហម​យក​មក​វិញ ​ហើយ​បន្ដ​កុងត្រា​ឱ្យ​ដល់​ទៅ​៦​ឆ្នាំ​ជាមួយ​ការ​តំឡើង​តម្លៃ​ពលកម្ម​ផង​ដែរ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT