​ថ្ងៃ​នេះ អ្នក​គាំទ្រ Barcelona ​បន្ដ​បាតុកម្ម​ឱ្យ​ប្រធាន​ក្លឹប​ចុះ​ចេញ​ពី​តំណែង​ទៀត​

​នៅ​ថ្ងៃ​នេះ ក្រុម​អ្នក​គាំទ្រ Barcelona ​បាន​បន្ដ​និង​ប្រមូល​គ្នា​កាន់​តែ​ច្រើន​ឡើង​ដើម្បី​តវ៉ា​នៅ​មុខ​កីឡដ្ឋាន Camp Nou ​ទាមទារ​ឱ្យ​លោក ​Josep Bartomeu ​ចុះ​ចេញ​ពី​តំណែង​ប្រធាន​ក្លឹប​។

​នៅ​យប់​ម្សិលមិញ​នេះ ​Messi ​បាន​ផ្ញើសារ​ទៅ​ថ្នាក់​ដឹក​នាំ​ក្លឹប​ដើម្បី​សុំ​ចាកចេញ​ទៅ​រក​ក្លឹប​ថ្មី​នៅ​រដូវ​ក្ដៅ​នេះ។ ​ការ​សុំ​ចាកចេញ​នេះ ​រូបគេ​មិន​បាន​បញ្ជាក់​ហេតុផល​ច្បាស់​ទេ ប៉ុន្តែ​ត្រូវ​អ្នក​វិភាគ​មើល​ឃើញ​ថា​ដោយសារ​តែ​មិន​ពេញ​ចិត្ត​ការ​ដឹក​នាំ​ក្លឹប​របស់​លោក Josep Bartomeu ​ផ្ទាល់​តែ​ម្ដង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

​កត្ដា​នេះ​ហើយ ទើប​បាន​ជា​មាន​អ្នក​គាំទ្រ​ស្មោះស្ម័គ្រ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ប្រមូល​ផ្ដុំ ​ដើម្បី​ទាមទារ​ឱ្យ​លោក Josep Bartomeu ​ចុះ​ចេញ​ពី​តំណែង​តែ​ម្ដង។ ​ពួកគេ​សង្ឃឹម​ថា​បើ​ប្រធាន​ក្លឹប​នេះ​ចេញ ​នោះ Messi ​អាច​នឹង​បន្ដ​លេង​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​ទៅ​មុខ​ទៀត​មិន​​ខាន៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT