PSG កំពុង​សម្លឹង​ចង់​បាន​កីឡាករ​ជួរ​មុខ​របស់ Barca ដែល​ល្ហៀងៗ​ថា​ក្លឹប​ត្រៀម​បញ្ចប់​កុងត្រា

ក្លឹប Paris Saint-Germain កំពុង​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ Luis Suarez មក​ចូលរួម​ចាប់​ដៃ​គូ​នៅ​តំបន់​ប្រយុទ្ធ​ជាមួយ Neymar ក្រោយ​លេចលឺ​ថា​ក្លឹប​កាតាឡាន់​ត្រៀម​នឹង​បញ្ចប់​កុងត្រា​សេសសល់​របស់​គេ។

Suarez ជាប់​កុងត្រា​ជាមួយ Barca រយៈ​ពេល ១ ឆ្នាំ​ទៀត តែ​លេចលឺ​ថា​ក្លឹប​ចង់​ចាត់ចែង​បញ្ចប់​កុងត្រារ​មុន​កាល​កំណត់ និង​ដើម្បី​កាត់​បន្ថយ​ខ្ទង់​ចំណាយ​ខ្ពស់​លើ​ថ្លៃ​ពលកម្ម ២៩០ ០០០ ផោន/សប្តាហ៍​របស់​គេ​ផង​ដែរ។

តាម​ប្រភព​ពី RAC1 បាន​ឲ្យ​ដឹង​ថា ក្លឹប PSG នឹង​ចរចា​យក Suarez មក​ចូលរួម​នៅ​ក្លឹប​ខ្លួន លុះ​ត្រា​ណា​តែ​កីឡាករ​អ៊ុយរុយហ្គាយ​ក្លាយ​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន​លើ​ទីផ្សារ​ដោះដូរ​សិន។

បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ​ប្រើប្រាស់​អាវ​លេខ ៩ ធ្លាប់​ជា​កីឡារ​សកម្ម​មួយ​រូប​របស់​ក្លឹប​ Barcelona ដោយ​រក​បាន ១៩៨ គ្រាប់​និង Assist ១០៩ លើក​ហើយ​នៅ ២៨៣ ប្រកួត​សរុប៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT