Coutinho បញ្ជាក់​ពី​អនាគត​របស់​ខ្លួន ក្រោយ​ឈ្នះ​ពាន UCL ជាមួយ Bayern

កុងត្រា​ខ្ចី​ជើង​របស់ Philippe Coutinho ទៅ​កាន់​ក្លឹប Bayern Munich គឺ​ត្រូវ​បញ្ចប់ ​ក្រោយ​ព្រឹត្តិការណ៍ UEFA Champions League បាន​បញ្ចប់​ទៅ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

Coutinho នឹង​ត្រូវ​វិល​ត្រលប់​ទៅ​កាន់​ទ្រនំ​អាណាព្យាបាល Barcelona វិញ ហើយ​ពាក់ព័ន្ធ​នឹង​រឿង​នេះ កីឡាករ​ប្រេស៊ីល​បាន​ប្រាប់​នៅ​បទសម្ភាសន៍​ជាមួយ Movistar+ ថា៖ “តាម​ពិត​ទៅ​គឺ​ខ្ញុំ​ត្រូវ​ត្រលប់​ទៅ​កាន់​ក្លឹប Barcelona វិញ ហើយ​យើង​នឹង​បាន​ឃើញ​ថា​មាន​រឿង​អ្វី​កើត​ឡើង​បន្ត​ទៀត ដោយ​ខ្ញុំ​មិន​សូវ​បាន​គិត​ពី​រឿង​ហ្នឹង​ច្រើន​ពេក​ទេ ពោល​ផ្តោត​តែ​លើ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​ធំ”។

លោក​បន្ថែម៖ “អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន គឺ​ខ្ញុំ​ពិត​ជា​ចង់​ខិតខំ​ប្រឹងប្រែង​និង​ទទួល​ជោគជ័យ​ដ៏​ល្អ​មួយ តែ​យើង​នឹង​បាន​ឃើញ​ថា​តើ​មាន​អ្វី​កើត​ឡើង​បន្ទាប់”។

បញ្ជាក់​ថា​ជ័យជម្នះ​របស់ Coutinho នៅ UCL ក៏​ជា​ចំណែក​នៃ​ការ​ខាតបង់​របស់ Barcelona មួយ​ផ្នែក​ដែរ ​ព្រោះ​ក្នុង​កុងត្រា​គឺ​ក្លឹប​ត្រូវ​ទូទាត់​ប្រាក់​រង្វាន់​បន្ថែម ឲ្យ​ក្លឹប​ចាស់ Liverpool ប្រសិន​កីឡាករ​រូប​នេះ​បាន​ឈ្នះ​ពាន​អឺរ៉ុប ហើយ​មិន​ថា​ផ្ទេរ​ខ្ចី​ជើង​ទៅ​ក្លឹប​ណា​ទេ ដរាប​ណា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាណាព្យបាល Barcelona មាន​ន័យ​ថា​ក្លឹប​អេស្ប៉ាញ​នៅ​តែ​ជា​អ្នក​ទទួល​បន្ទុក៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT