មាន​តែ​ក្រុម​បារាំងចំនួន ៥ គត់ ធ្លាប់​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ប្រវត្តិសាស្រ្តពាន UCL

ក្លឹប​ Paris Saint-Germain បាន​ក្លាយ​ជា​ក្រុម​បារាំង​ទី ៥ នៅ​ប្រវត្តិសាស្ត្រ​បាល់ទាត់ ដែល​អាច​រំកិល​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​អឺរ៉ុប European Cup ឬ Champions League បន្ទាប់​ពី​យក​ឈ្នះ​ទៅ​លើ RB Leipzig នា​វគ្គ ៤ ក្រុម​ចុង​ក្រោយ។

មុន​ដល់​ឈ្មោះ PSG គឺ​មាន ៤ ក្រុម​ផ្សេង​ទៀត​ដូច​ជា៖

  • Stade Reims ជា​ក្រុម​ដំបូង​របស់​បារាំង បាន​លេង​នៅ European Cup វគ្គ​ផ្ដាច់ព្រ័ត្រ តែ​ចាញ់ Real Madrid ៤-៣ នៅ​ឆ្នាំ ១៩៥៦
  • St. Etienne ជា​ក្រុម​ទី​ពីរ ដែល​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ តែ​ចាញ់ Bayern Munich ១-០ នៅ​ឆ្នាំ ១៩៧៦
  • Marseille ជា​ក្រុម​ទី​បី ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ឆ្នាំ ១៩៩១ តែ​ចាញ់​បាល់​ថែម​ម៉ោង​ប៉េណាល់ទី ៥-៣ ទល់ Red Star Belgrade រហូតដល់ ២ ឆ្នាំបន្ទាប់ក្រុមបារាំងមួយនេះមានឱកាសឡើងទៅកាន់វគ្គនោះម្តងទៀត ហើយយកជ័យជម្នះ ក្រោយបំបាក់ AC Milan ១-០
  • Monaco ជា​ក្រុម​ទី​បួន ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពេល​ឈ្មោះ European Cup ប្ដូរ​មក​ជា Champions League ហើយ​នោះ ប៉ុន្តែ​នៅ​តែ​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ Porto នា​ឆ្នាំ ២០០៤។

បញ្ជាក់​ថា Lyon អាច​នឹង​ក្លាយ​ជា​ក្រុម​ទី ៦ បន្ត​ពី PSG ដែល​អាច​ឡើង​ដល់​វគ្គ​ចុងក្រោយ​ពាន​ UCL ប្រសិន​ណា​អាច​ឆ្លង​រំលង​ផុត​ក្រុម​ខ្លាំង Bayern Munich ​នៅ​យប់​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍​នេះ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT