ល្ហៀងៗ​ថា​មាន​គេ​ហៅ​គ្រូ​ចាស់ Wenger ឲ្យ​ទៅ​បន្ត​តំណែង Koeman បើ​ចរចា​ទៅ Barca ត្រូវរ៉ូវ

អតីត​អ្នកចាត់ការ​នៅ​ក្លឹប​កាំភ្លើង​ធំ Arsenal គឺ​លោក Arsene Wenger ត្រូវ​បាន​គេ​រាយការណ៍​ថា ត្រៀម​នឹង​ក្លាយ​ជា​អ្នកចាត់ការ​ថ្មី​របស់​ជម្រើស​ជាតិ​ហូឡង់ ប្រសិន​ណា​លោក​ Ronal Koeman ជោគជ័យ​លើ​កិច្ច​ព្រមព្រៀង​ផ្ទេរ​ទៅ​ដឹកនាំ​នៅ Barcelona ពិត​មែន។

Setien ត្រូវ​បាន​អ្នក​មាន​បុណ្យ​ប្រកាស​ពី​ការ​ចាកចេញ​នៅ​ព្រឹក​នេះ​ហើយ ខណៈ​ដំណឹង​ផ្លូវការ​នៃ​ការ​មក​ដល់​របស់​អ្នកចាត់ការ​ថ្មី តាម​ចចាមអារ៉ាម​លេចលឺ​ចុងក្រោយ​ថា​ជា​លោក Ronal Koeman។

បញ្ជាក់​ថា Wenger ក៏​ជា​អតីត​គ្រូ​ចាស់​មាន​បទពិសោធន៍​ជោគជាំ​មួយ​រូប​ផង​ដែរ ហើយ​បច្ចុប្បន្ន​លោក​ក៏​មាន​តំណែង​នៅ​ក្រុម​អភិវឌ្ឍ​បាល់ទាត់​សកល​របស់ FIFA ​ក្រោយ​ចាកចេញ​ពី​កាំភ្លើង​ធំ​ជា​ទ្រនំ​ដែល​លោក​ធ្លាប់​ចាយ​ពេល​អស់ ២២ ឆ្នាំ៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT