Juve ចង់​ផ្តល់​ជូន Rugani ជា​ផ្នែក​ដោះដូរ​យក​កីឡាករ​ម្នាក់​របស់ Arsenal

តាម​របាយការណ៍​ពី TuttoJuve បាន​ចុះ​ផ្សាយ ក្រុម​ឈ្នះ​ជើង​ឯក Serie A ថ្មីថ្មោង Juventus កំពុង​ដាក់​គោលដៅ​ចង់​យក​ឲ្យ​បាន​នូវ​ខ្សែ​ការពារ Hector Bellerin របស់​ក្លឹប​ Arsenal។

ក្នុង​សំណើ​នោះ​សេះ​បង្កង់ ចង់​ប្រើប្រាស់​កីឡាករ Daniele Rugani ជា​ផ្នែក​មួយ​នៃ​ការ​ដោះដូរ ជា​ជាង​ការ​ចំណាយ​លុយ​ទាំង​ដុល។ ការ​ចង់​បាន​នេះ ដោយសារ​មើល​ឃើញ​ពី​ការ​ធ្លាក់​ចុះ​នៃ​ប្រព័ន្ធ​លេង​របស់​ក្រុម ហើយ​នៅ​តំបន់​ការពារ​ចាំ​បាច់​ត្រូវ​តែ​មាន​អ្នក​នឹងន​ម្នាក់​មក​ចូលរួម​ជួយ​បន្ថែម។

បញ្ជាក់​ថា Bellerin ដែល​ជា​កីឡាករ​កាន់​ឆ្នាំ​មួយ​រូប​របស់ Arsenal ត្រៀម​នឹង​ផុត​កុងត្រា​នៅ​ឆ្នាំ ២០២៣ ឯ​ណោះ ​ប៉ុន្តែ​ដោយ​មើល​ឃើញ​ពី​ទំនាក់ទំនង​មិន​សូវ​ល្អ​រវាង​គេ និង​គ្រូ​ក្មេង Mikel Arteta ទើប Juventus ឆ្មក់​ចូល​ឱកាស​ចរចា​ដ៏​ល្អ​មួយ​នេះ៕ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT