PSG ប្រឈម​នឹង​អវត្តមាន​កីឡាករ​សំខាន់​នៅ​ជួរ​ក្រោយ សម្រាប់​វគ្គ ៤ ក្រុម UCL

បញ្ជាក់​ថ្មីៗ​នេះ ក្លឹប​បារាំង Paris Saint-Germain បាន​និយាយ​អំពី​ភាព​មិន​ប្រាកដប្រជា​នៃ​វត្តមាន​របស់ Keylor Navas នៅ​ជំនួប​វគ្គ ៤ ក្រុម​ចុង​ក្រោយ នា​ថ្ងៃ​អង្គារ៍ ទី ១៨ សីហា​សប្តាហ៍​ក្រោយ។

អ្នកចាំទី​សញ្ជាតិ​កូស្តារីកា​បាន​បង្ខំ​ចិត្ត​ប្តូរ​ចេញ​ពី​ការ​ប្រកួត​នៅ​នាទី ៧៩ កំឡុង​ការ​ប្រកួត​ទល់ Atalanta ដោយសារ​ការ​ឈឺចាប់​ត្រង់​ផ្នែក​សរសៃពួរ ហើយ​ជំនួស​មក​វិញ​នៅ​អ្នកចាំទី​ដៃ​ទី​ពីរ Sergio Rico បែប​នេះ​នៅ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ គេ​ក៏​ទំនង​ជា​ត្រូវ​ជំនួស​ជម្រើស​ដំបូង​របស់ Navas ដែរ ប្រសិន​មាន​បញ្ហា​មិន​ស្រួល​ណា​មួយ។

តាម​ការ​បង្ហើប​ពី​ក្លឹប PSG សង្កត់​ធ្ងន់​ថា ស្ថានភាព​របស់ Navas នឹង​ត្រូវ​ពិនិត្យ​ម្តង​ទៀត​នៅ​ថ្ងៃ​សោរ៍ តែ​ការ​មាន​វត្តមាន​គេ​នៅ​ថ្ងៃ​អង្គារ​ឬ​អត់ មិន​ទាន់​ច្បាស់​នៅ​ឡើយ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT