នេះ​ជា​កីឡាករ​របស់ Barcelona ​ដែល​ផ្ទុក​មេរោគ Covid-19 ​

​ក្រុម FC Barcelona ​បាន​ប្រកាស​កាល​ពី​ម្សិលមិញ​នេះ​ថា​កីឡាករ​របស់​ខ្លួន​ម្នាក់​បាន​ឆ្លង​មេរោគ Covid-19 ​ប៉ុន្តែ​មិន​មែន​ជា​ក្រុម​ធំ​ដែល​ត្រូវ​លេង​នៅ UEFA Champions League ​នោះ​ទេ។

ដោយ​កីឡាករ​ដែល​ឆ្លង​មេរោគ​នោះ​គឺ ​ Jean-Clair Todibo ​ខ្សែ​ការពារ​សញ្ជាតិ​បារាំង​។ ​រូបគេ​បាន​ធ្វើ​តេស្ដ​ដើម្បី​ហ្វឹកហាត់​ត្រៀម​បើក​រដូវ​កាល​ថ្មី ​ក៏​ស្រាប់​តែ​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​តែ​ម្ដង។ ​សាមី​ខ្លួន បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ថា​​​​​​៖ “សួស្ដី​អ្នក​ទាំង​អស់​គ្នា ​ខ្ញុំ​អាច​ប្រាប់​អ្នក​ទាំង​អស់​គ្នា​បាន​ថា​ខ្ញុំ​តេស្ដ​វិជ្ជមាន Covid-19 ។ ​ខ្ញុំ​គ្មាន​រោគ​សញ្ញា​អ្វី​នោះ​ទេ ​ហើយ​ពេល​នេះ​ខ្ញុំ​សុខភាព​ធម្មតា។ ​ខ្ញុំ​កំពុង​សម្រាក​នៅ​ផ្ទះ ​និង​ស្ដាប់​តាម​ការ​ណែនាំ​របស់​ក្រុម​គ្រូ​ពេទ្យ”។

​រំលឹក​ថា​ក្រុម FC Barcelona ​នៅ​សល់​ភារកិច្ច​មួយ​ទៀត​មុន​ចប់​រដូវ​កាល​នេះ​គឺ​លេង​ពាន​រង្វាន់ UEFA Champions League ​។ ​ក្រុម​អ្នក​មាន​បុណ្យ​នឹង​ប៉ះ​ក្រុម Bayern Munich ​នៅ​យប់​ថ្ងៃ​សុក្រ​ស្អែក​នេះ ​វគ្គ​៨​ក្រុម​ចុង​ក្រោយ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT