“កីឡាករ​ឡើង​កូដ​ខ្លាំង​ម្នាក់​នេះ បាន​ជំនួស​នាម​ជា​កីឡាករ​ល្អ​បំផុត​របស់ Messi ហើយ” – Lothar

ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្លឹប Bayern Munich គឺ​កីឡាករ Robert Lewandowski ​បច្ចុប្បន្ន​បាន​ក្លាយ​ជា​កីឡាករ​ដ៏​ល្អ​បំផុត​ក្នុង​លោក​ហើយ ពោល​មិនមែន​ជា Lionel Messi ទៀត​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​កីឡាករ​ជើង​ចាស់​សញ្ជាតិ​អាល្លឺម៉ង់ លោក Lothar Matthaus។

Bayern Munich នឹង​ត្រូវ​តតាំង​ Barcelona នៅ​ថ្ងៃ​ទី ១៥ ​សីហា វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports ហើយ​ Lewandowski និង Messi ជា​កីឡាករ​ពីរ​រូប​ដែល​អ្នក​គាំទ្រ​ចង់​ឃើញ​ការ​ប្រកួតប្រជែង​របស់​ពួក​គេ​ខ្លាំង​បំផុត។

​ប្រាប់​សារព័ត៌មាន Bild លោក Matthaus ​និយាយ​ថា៖ “Messi ត្រូវ​ប្រឈម​កីឡាករ​ដ៏​ល្អ​បំផុត​ក្នុង​លោក Robert Lewandowski ដោយ​ Lewandowski គេ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​លោក ដោយ​មិន​ត្រឹម​តែ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​នោះ​ទេ”។

លោក​បន្ថែម​ថា៖ “ក្លឹប Barca សព្វថ្ងៃ​នេះ លែង​ដូច​ពី​មុន​ហើយ ត្បិត​បើ​ពួក​គេ​មាន Messi ដែល​ជា​កីឡាករ​តែងតែ​បង្កើត​រឿង​អស្ចារ្យ តែ​គេ​ម្នាក់​ឯង​មិន​គ្រប់គ្រាន់​ក្នុង​ការ​តតាំង​ Bayern បាន​ឡើយ និយាយ​ទៅ Barcelona មិន​ធ្វើ​ឲ្យ​ខ្ញុំ​ខ្លាច​នោះ​ទេ”៕

ប្រភព៖ GiveMeSport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT