Barcelona ជា​ក្រុម​តែ​មួយ​គត់​ក្នុង​លោក ឆ្លង​មក​ដល់​វគ្គ ៨ ក្រុម​ ១៣ ឆ្នាំ​ជាប់ៗ​គ្នា

សួរ​ថា​ក្រុម​ណា​ជំនាញ​តតាំង​វគ្គ ១៦ ក្រុម​ចុង​ក្រោយ UCL ​បង្អស់? ចម្លើយ៖ នោះ​ប្រាកដ​ជា Barcelona ហើយ ដោយ​ក្រុម​អេស្ប៉ាញ​មួយ​នេះ​មាន​ស្ថិតិ​ឈ្នះ និង​ឆ្លង​ផុត​វគ្គ ១៦ ក្រុម​ដល់​ទៅ ១៣ ឆ្នាំ​ជាប់ៗ​គ្នា។

Barcelona ជា​ក្រុម​ដំបូង​គេ​ក្នុង​លោក​អាច​ធ្វើ​បាន​ដល់​ចំណុច​នេះ ខណៈ Real Madrid ស៊ូ​បាន​ត្រឹម ៨ ឆ្នាំ​ប៉ុណ្ណោះ ហើយ​កំណត់ត្រា​របស់​ពួកគេ​បញ្ចប់​តាំង​ពី​ឆ្នាំ​ទៅ​ក្រោយ​បរាជ័យ​ក្រោម​ថ្វី​ជើង Ajax ទាំង​មិន​គួរ​ឲ្យ​ជឿ។

គូ​ប្រកួត​ប៉ុន្មាន​ឆ្នាំ​មក​នេះ​របស់ Barcelona ភាគ​ច្រើន​ជួប Celtic, Napoli, Lyon, Arsenal, Man City, PSG និង Chelsea ជា​ដើម ហើយ​សុទ្ធ​សឹង​តែ​អ្នក​មាន​បុណ្យ​អាច​ឆ្លង​កាត់​បាន​ទាំង​ស្រុង៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT