លឺដំណឹងថា Liverpool កំពុងប្រជែងជាមួយ Barcelona លើការផ្ទេរ Kvaratskhelia ពី Napoli

Liverpool ត្រូវ​បាន​គេ​និយាយ​ថា​កំពុងប្រជែង Barcelona ចង់​ធ្វើ​ការ​ផ្ទេរ​យក​តារា វ័យក្មេង Khvicha Kvaratskhelia ពី Napoli។ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​ហ្សកហ្ស៊ី​រូប​នេះ​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​ដូច​កាល​ពី​រដូវកាលមុន​ទេ។ នៅពេលគាត់រួមចំណែកនាំ Napoli លើកពានអីតាលី Serie A នៅរដូវកាលមុន Kvaratskhelia គឺជាខ្សែបម្រើស្លាបកំពូលម្នាក់នៅអឺរ៉ុប។ ការសែត The Sport ថា៖

“Kvara ត្រៀមចាកចេញហើយ។ គាត់ចង់បានការប្រកួតប្រជែងថ្មី ហើយប្រហែលជាចង់ទៅលេងនៅ Premier League ដែលជាគោលដៅដ៏អស្ចារ្យ”។

កាសែតមួយនេះបានបន្ដទៀតថា៖

“តើភ្នាក់ងាររបស់ Kvaratskhelia កំពុងនិយាយជាមួយ Napoli មែនទេ? ខ្ញុំជឿថាភ្នាក់ងារនឹងជួបជាមួយប្រធានក្លឹបនៅសប្តាហ៍ក្រោយអំពីការចាកចេញ។ ទោះជាយ៉ាងណាក៏ដោយ ការបន្តកិច្ចសន្យានឹងសម្រេចបាន ឬ Kvara នឹងទៅក្លឹបកំពូលណាមួយផ្សេងទៀត។ ខ្ញុំមិនដឹងថាវាជា Barcelona ឬក្រុមផ្សេងទេ។ វាអាចជាក្លឹបនៅ Premier League មែនទេ? ខ្ញុំមិនដឹងទេ។ Liverpool ក៏ចាប់អារម្មណ៍លើ Kvaratskhelia ដែរ បើទោះបីជាការចាប់អារម្មណ៍របស់ Barcelona កាន់តែខិតជិតក្លាយជាការពិតក៏ដោយ”។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT