គ្រូ Bayern Munich ​៖​យើង​មិន​ត្រូវ​ផ្ដោត​តែ​លើ Messi ​ម្នាក់​ទេ​

​ក្រុម Bayern Munich ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម FC Barcelona ​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ​នៅ​ពេល​ខាង​មុខ​នេះ​។

​លោក Flick ​អ្នក​ចាត់ការ​ក្រុម​យក្ស​អាល្លឺម៉ង់​ខាង​លើ​បាន​និយាយ​ថា​៖ “យើង​គោរព​ដល់​ក្រុម Barcelona ​និង​ត្រូវ​រៀប​ចំ​ឱ្យ​បាន​ល្អ។ Leo ​គឺ​ពិត​ជា​សំខាន់ ​ប៉ុន្តែ​យើង​ក៏​មិន​ត្រូវ​ផ្ដោត​តែ​លើ​គេ​ម្នាក់​ដែរ។ Barcelona ​មាន​កីឡាករ​សមត្ថភាព​ខ្ពស់​ជា​ច្រើន យើង​ត្រូវ​ផ្ដោត​លើ​ពួកគេ​គ្រប់​គ្នា។ យើង​ចង់​ឈ្នះ​ការ​ប្រកួត ​និង​បន្ដ​ឈ្នះ​រហូត​ទៅ”។

​ត្បិត​តែ Barcelona ​តាំង​ពី​បើក​លីគ​លេង​វិញ ​ធ្វើមិន​សូវ​បាន​ល្អ​មែន ប៉ុន្តែ​លេង​នៅ UEFA Champions League ​ទល់​ក្រុម​ Napoli ​កន្លង​ទៅ ពួកគេ​លេង​បាន​ល្អ​ខ្លាំង​ណាស់។ ​ការ​បង្ហាញ​ទម្រង់​លេង​ល្អ​ប្រសើរ​ឡើង​វិញ​នេះ​ហើយ ទើប​បាន​ជា​ធ្វើ​ឱ្យ​ក្រុម Bayern Munich ​បារម្ភ​ផង​ដែរ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT