Sarri ​ប្រកួត​ទល់ Lyon ​មិន​មែន​ប្រកួត​ចុង​ក្រោយ​របស់​លោក​ឡើយ​

​លោក Sarri ​នឹង​ដឹក​នាំ​ក្រុម Juventus ​តតាំង​ជាមួយ​ក្រុម Lyon ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ​ជើង​ទី​២។

​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​មក​នេះ ​ក្រុម Juventus ​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ ពោល​គឺ​តាំង​ពី​ពួកគេ​លើក​ពាន Serie A ​មក។ តែ​បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​លោក Sarri ​អ្នក​ចាត់ការ​ក្រុម​មិន​បារម្ភ​ចំពោះ​ទម្រង់​លេង​របស់​ក្រុម ឬ​កៅអី​លោក​ឡើយ។ ខណៈ​ដែល​មតិ​មួយ​ចំនួន​យល់​ឃើញ​ថា​បើ Juventus ​ចាញ់​នៅ​យប់​នេះ ​នោះ​អតីត​អ្នក​ចាត់ការ Chelsea ​នេះ​នឹង​អស់​តំណែង​ក៏​ដោយ។

​អ្នក​ចាត់ការ​ចូល​ចិត្ត​បារី​រូប​នេះ​អះអាង​ថា​វា​ជា​ប្រកួត​ចុង​ក្រោយ​របស់​លោក​ឡើយ​ដែល​ដឹក​នាំ​ក្រុម Juventus ​។ ទោះ​លទ្ធផល​យ៉ាង​ណា ​លោក​នៅ​តែ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ដឹក​នាំ​ក្រុម ជា​ពិសេស​ជឿ​ជាក់​លើ​កីឡាករ​របស់​លោក។ ​ការ​ប្រកួត​នៅ​រាត្រី​នេះ ​នឹង​ទទួល​បាន​លទ្ធផល​ល្អ​មិន​ខាន៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT