ប្រធាន​ក្លឹប Roma ​ក្ដៅ​ចិត្ត ​ចំពោះ​រឿង Barca ​ធ្វើ​ស៊ី​លួច​យក Malcom ​

លោក James Pallotta ​ប្រធាន​ក្លឹប Roma ​បាន​បង្ហាញ​អារម្មណ៍​មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​របស់​ក្លឹប FC Barcelona ​ដែល​បាន​ឆ្មក់​យក​កីឡាករ Malcom ​ពី​នាទី​ចុង​ក្រោយ​នៃ​ការ​ផ្ទេរ​។

Malcom ​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ថា​នឹង​ចូល​រួម​ជាមួយ Roma ​ទៅ​ហើយ ប៉ុន្តែ​ចុង​ក្រោយ​ត្រូវ​បាន​ក្លឹប Barca ​ទាក់ទង​និង​យក​រូបគេ​បាន​ទៅ​វិញ ​ខណៈ​ដែល​ក្លឹប​នៅ​អ៊ីតាលី​បាន​ត្រឹម​ខក​ចិត្ត​ប៉ុណ្ណោះ។ ចំពោះ​រឿង​នេះ ដែរ លោក James Pallotta ​បាន​និយាយ​ទាំង​មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​របស់​ក្លឹប​នៅ​អេស្ប៉ាញ​ថា ​គ្មាន​ក្រម​សីលធម៌​ទាល់​តែ​សោះ។ ​លោក​បញ្ជាក់​ថា​ក្លឹប​នឹង​មិន​ទទួល​យក​ការ​សុំទោស​ពី​ក្លឹប Barcelona ​ឡើយ ​ចំពោះ​រឿង​ដែល​ពួកគេ​បាន​ធ្វើ។ ប្រសិន​បើ​ក្រុមអ្នក​មាន​បុណ្យ​ពិត​ជា​ចង់​សុំទោស ​នោះ​ពួកគេ​ត្រូវ​តែ​លក់ Messi ​ឱ្យ​ក្លឹប Roma ។

Malcom

Barcelona ​បាន​ទិញ​យក​ខ្សែ​បម្រើ​ស្លាប Malcom ​ពី​ក្រុម Bordeaux ​ក្នុង​តម្លៃ​ខ្លួន​៤៥​លាន​ផោន។ ស្រប​ពេល​ដែល​មុន​ការ​ទិញ​យក​របស់​ក្រុម​អ្នក​មាន​បុណ្យ​នេះ ​ខាង​ក្លឹប Roma ​ឯ​ណោះ​បាន​ប្រកាស​ជា​ផ្លូវការ​ថា​ខ្លួន​ក៏​បាន​ចុះ​កិច្ច​ព្រម​ព្រាង​យក​កីឡាករ​ប្រេស៊ីល​រូប​នេះ​ដែរ៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT