នេះ​រូប​កាល​ពី​នៅ​ក្មេង​និង​ឥឡូវ​របស់​កីឡាករ​បាល់ទាត់​កំពូលៗ​ទាំង ៨ រូប

មុន​ដើរ​មក​ដល់​ចំណុច​នៃ​ភាព​ជោគជ័យ​ក្នុង​វិស័យ​បាល់ទាត់​ទល់​សព្វថ្ងៃ​នេះ បណ្ដា​កីឡាករ​ទាំង​អស់​ក៏​បាន​ឆ្លង​កាត់​ជីវិត​កាល​ពី​នៅ​កុមារភាព​ដូច​មនុស្ស​ទូទៅ ដោយ​ខ្លះ​ក៏​បាន​បន្សល់​ទុក​ទាំង​រឿង​ល្អ និង​អាក្រក់​ ហើយ​ដក់​ជាប់​ជា​ការ​ចងចាំ​ទល់​បច្ចុប្បន្ន​នេះ​ផង​ដែរ។

CTS Sports ប្រមូល​រូបភាព​កាល​ពី​កុមារភាព និង​ពេល​បច្ចុប្បន្ន របស់​កីឡាករ​បាល់ទាត់​ល្បី​ឈ្មោះ​ចំនួន ៨ រូប​ដូច​ត​ទៅ៖

Lionel Messi – កើត​ក្នុង​ទីក្រុង Rosario ប្រទេស​អាហ្សង់ទីន ដោយ​កាលពី​នៅ​តូច គឺ​បាន​លោក​យាយ​របស់​លោក​ជា​អ្នក​អូសទាញ និង​នាំ​ Messi ឲ្យ​មក​បាន​ចូលរួម​ហ្វឹកហាត់​បាល់។

Cristiano Ronaldo – ឆ្លងកាត់​ការ​លំបាក​រាប់​ភ្លេច​ពេល​នៅ​ក្មេង មុន Ronaldo បាន​ក្លាយ​ជា​បុគ្គល​ជោគជ័យ​មួយ​រូប​ទល់​សព្វថ្ងៃ​នេះ ពាក្យ​មួយ​ឃ្លា​ដែល​លោក​តែងតែ​និយាយ៖ <<គ្មាន​អ្វី​ដែល​បាន​មក​ដោយ​ងាយស្រួល​ទេ ដរាប​ណា​អ្នក​មិន​មាន​ការ​ខិតខំ​ប្រឹងប្រែង​ខ្ពស់>>។

Neymar Jr – រូបភាព​កាល​ពី​នៅ​តូច​និង​បច្ចុប្បន្ន​របស់ Neymar គឺ​ខុស​គ្នា​ដូច​មេឃ​និង​ដី ពោល​គឺ​ចាប់​តាំង​ពី​ផ្ទេរ​មក​ចូលរួម​នៅ Barcelona ក្នុង​ប្រទេស​អេស្ប៉ាញ ការ​លេង​ខ្លួន​របស់​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។

David Beckham – Beckham កាល​ពី​នៅ​តូច​ជា​កុមារ​មួយ​រូប ដែល​គាំទ្រ​ក្លឹប Man Utd ខ្លាំង​បំផុត ហើយ​ទីបំផុត​ក៏​អាច​សម្រេច​ក្តី​ស្រមៃ ដោយ​អាច​ចូល​លេង​ឲ្យ United ​រយៈ​ពេល​ជាង ១០ ឆ្នាំ​ឯ​ណោះ។

Franck Ribery – ហេតុផល​ដែល​លើក​យក​រូបភាព Ribery មក​បង្ហាញ នោះ​ក៏​ដោយសារ​ចង់​ទម្លាយ​ពី​ដើមចម​នៃ​ស្លាក​ស្នាម​ដែល​ជាប់​លើ​ផ្ទៃ​មុខ​របស់​លោក។ ស្នាម​នេះ​មាន​តាំង​ពី​ក្មេង មក​ទល់​សព្វថ្ងៃ ខណៈ​មូលហេតុ​គឺ​ដោយសារ​នៅ​អាយុ ២ ឆ្នាំ Ribery បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ហើយ​លោក​បាន​ខ្ទាត​ទៅ​ប៉ះ​នៃ​កញ្ចក់​រថយន្ត​ផ្នែក​ខាង​មុខ​មួយ​ទំហឹង។

Paul Pogba – កីឡាករ​បារាំង បាន​ចាប់​ផ្តើម​ចូលរួម​លេង​បាល់ទាត់​នៅ​អាយុ ៦ ឆ្នាំ ហើយ​លោក​បាន​ជាប់​ក្នុង​កំណត់ត្រា​ផ្ទេរ​មក​ចូលរួម​នៅ Man Utd មាន​តម្លៃ​ថ្លៃ​បំផុត​ដល់​ទៅ ៨៩,៣ លាន​ផោន។


Zlatan Ibrahimovic – បុរស​ជាប់​រហ័ស​នាម <<លោកព្រះ>> ជា​មនុស្ស​ដែល​មាន​អត្តចរិត​ឆេវឆាវ​តាំង​ពី​កំណើត នោះ​ក៏​ដោយសារ​តែ​លោក​មាន​ជំងឺ​ប្រចាំ​កាយ​ម្យ៉ាង ហើយ​គ្រូ​ពេទ្យ​បាន​ណែនាំ​ឲ្យ​ឪពុកម្តាយ Zlatan យក​លោក​ទៅ​ចូលរួម​លេង​កីឡា​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​នៃ​ជំងឺ​នោះ។

Sergio Ramos – ធ្លាប់​តែ​ឃើញ​ការ​បង្ហាញ​វត្តមាន​លើ​ទីលាន ជឿ​ថា​អ្នក​ប្រហែល​មិន​ទាន់​បាន​ឃើញ​ពី​រូបភាព​កាល​នៅ​កុមារភាព​របស់ Ramos នៅ​ឡើយ។ មាន​រឿង​មួយ​អ្នក​កាន់​តែ​មិន​ធ្លាប់​បាន​ដឹង ដោយ Ramos កាល​ពី​នៅ​ក្មេង គេ​ចង់​ក្លាយ​ជា​អ្នក​ជំនាញ​ចាក់​គោ​ទេ មិនមែន​ជា​កីឡាករ​បាល់ទាត់​ឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT