Man Utd ​សម្លឹង​ឃើញ ​Coman ​វិញ ​ក្រោយ Sancho ​ថ្លៃ​ខ្លាំង​ពេក​

​ក្រុម​បិសាច​ក្រហម Manchester United ​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​លើ​កីឡាករ ​Kingsley Coman ​របស់​ក្រុម Bayern Munich ​វិញ​ហើយ ​ក្រោយ​ពី Sancho ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ពេក។

Man Utd ​ចំណាយ​ពេល​ជា​ច្រើន​សប្ដាហ៍​មក​នេះ ​ដើម្បី​ចរចា​ទិញ​យក Sancho ​ពី​ក្រុម Dortmund ​ឱ្យ​បាន។ ដោយសារ​តែ​តម្លៃ​ខ្លួន​របស់​គេ ​ខ្ពស់​ខ្លាំង​ពេក​ដល់​ជាង​១០០​លាន​ផោន​នោះ ​ទើប​ក្រុម​របស់​លោក Ole ​ពិបាក​ខ្លាំង​មែនទែន​ក្នុង​ការ​ទិញ​យក​។ ​ជាក់​ស្ដែង ​នៅ​ពេល​នេះ ​បិសាច​ក្រហម​បាន​ងាក​ទៅ​ចាប់​អារម្មណ៍​កីឡាករ​ថ្មី​ម្នាក់​ទៀត​ហើយ​នៅ Bayern Munich ​។​

Kingsley Coman ​ជា​ខ្សែ​បម្រើ​ស្លាប​របស់ Bayern ​មាន​ទម្រង់​លេង​លេចធ្លោ​មិន​ចាញ់ Sancho ​ប៉ុន្មាន​នោះ​ទេ។ ​កីឡាករ​បារាំង​រូប​នេះ ​ចាប់​អាជីព​នៅ​ក្រុម PSG ​ហើយ​ក៏​បាន​ជួយ​ក្រុម​ឈ្នះ​លីគ​បារាំង ​បន្ទាប់​មក​ទៅ​លេង​នៅ Juventus ​ជួយ​ក្រុម​ឈ្នះ​លីគ​អ៊ីតាលី​ទៀត។ ​ចុង​ក្រោយ​នេះ ​រូបគេ​លេង​ឱ្យ Bayern Munich ​ក៏​ជួយ​ក្រុម​ឈ្នះ​លីគ​អាល្លឺម៉ង់​ថែម​ទៀត។ ​ត្រឹម​វ័យ​២៤​ឆ្នាំ​នេះ Coman ​ឈ្នះ​ពាន​លីគ​កំពូល​៨​ទៅ​ហើយ។

​ដោយសារ​តែ​ដូច្នេះ​ហើយ ទើប Man Utd ​ចង់​បាន​រូបគេ​មក​វិញ បើ​សិន​ជា​មិន​អាច​ទិញ​យក Sancho ​បាន។ ​ក្រុម​បិសាច​ក្រហម​មាន​ភាគរយ​ទិញ​យក Coman ​ច្រើន ព្រោះ Bayern Munich ​ទើប​តែ​ទិញ​ខ្សែ​បម្រើ​ស្លាប​ម្នាក់​ដែរ​មក​រួម​ក្រុម​គឺ Leroy Sane ​៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT