កុំ​ភ្លេច យប់​នេះ Europa League ​ចាប់​ផ្ដើម​ប្រកួត​ហើយ​

​ការ​ប្រកួត Europa League ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​របស់​ខ្លួន​វិញ​ហើយ ​ក្រោយ​ពី​ផ្អាក​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​នោះ។ ​យ៉ាងណាមិញ ​ការ​ប្រកួត​នៅ​វគ្គ​នេះ​ដែរ ​ក៏​មាន​ការ​ប្រែប្រួល​កាល​វិភាគ​ខ្លះ​ផង​ដែរ។

​ការ​ប្រកួត​នៅ​រាត្រី​នេះ​និង​ស្អែក ​៦​គូ​នៃ​៨​គូ​ដែល​ត្រូវ​លេង គឺ​ឈាន​ចូល​ដល់​ជើង​ទី​២​ហើយ ដោយ​ពួកគេ​នឹង​ត្រូវ​លេង​តាម​កាល​វិភាគ​ចាស់​ដដែល​ក្នុង​ដី។ ​ដោយ​ឡែក​២​គូ​ទៀត ​ដែល​មិន​ទាន់​ប្រកួត​សោះ​នោះ ​នឹង​ត្រូវ​លេង​តែ​មួយ​ជើង​ទេ ​នៅ​ទឹក​ដី​អាល្លឺម៉ង់។ ការ​លេង​តែ​មួយ​ជើង ​ហើយ​យក​ទឹក​ដី​កណ្ដាល​នេះ គឺ​មាន​គូ Inter Milan ​ប៉ះ Getafe ​និង Sevilla ​ប៉ះ Roma ​។

​ដោយ​ចាប់​ពី​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ទៅ ​ការ​ប្រកួត​ព្រឹត្តិការណ៍ Europa League ​នេះ ​នឹង​ត្រូវ​លេង​នៅ​ទឹក​ដី​អាល្លឺម៉ង់​ទាំង​អស់ ​ហើយ​ក៏​លេង​តែ​មួយ​ជើង​ដែរ ដើម្បី​យក​ឈ្នះ​ចាញ់។ ​ដោយ​ឡែក​បើ​និយាយ​តែ​ការ​ប្រកួត​នៅ​យប់​នេះ​វិញ ​មាន​៤​គូ ​គឺ Copenhagen ​ប៉ះ Istanbul , Shakhtar Donetsk ​ប៉ះ Wolfsburg , Inter Milan ​ប៉ះ Getafe ​និង Man Utd ​ប៉ះ LASK ៕ប្រភព Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT