Dybala ​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​ជាង​គេ​នៅ Serie A ​រដូវ​កាល​នេះ​

​ខ្សែ​ប្រយុទ្ធ​ Paulo Dybala ​របស់​ក្រុម Juventus ​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ​នៅ​ក្របខណ្ឌ Serie A ​សម្រាប់​រដូវ​កាល​នេះ​។

កីឡាករ​អាហ្សង់ទីន​ខាង​លើ​នេះ ​រក​បាន​១៣​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​១០​ដង ​ក្នុង​រដូវ​កាល​នេះ។ ​រួបគេ​ក៏​ជា​កម្លាំង​សំខាន់​ជួយ​ក្រុម Juventus ​ឈ្នះ​ពាន​ផង​ដែរ ​ហើយ​វា​ជា​ពាន​ទី​៥​ហើយ​ដែល​រូបគេ​បាន​ឈ្នះ​នៅ​ទី​នេះ។ ដោយសារ​តែ​ការ​លេង​ជា​ក្រុម​បាន​ល្អ ​និង​ជួយ​បាន​ច្រើន​នេះ​ហើយ ទើប​បាន​ជា Serie A ​សម្រេច​ផ្ដល់​ពាន​រង្វាន់​កីឡាករ​ល្អ​ប្រចាំ​ឆ្នាំ​ឱ្យ​ទៅ Dybala ​។

ដោយ​ឡែក​សម្រាប់​ពាន​រង្វាន់​ដទៃ​ទៀត​គឺ ​អ្នក​ចាំទី​ល្អ​បាន​ទៅ​លើ​ Wojciech Szczesny ​ខ្សែ​ការពារ​ល្អ​បាន​ទៅ​លើ Stefan De Vrij ​ខ្សែ​បម្រើ​ល្អ​បាន​ទៅ​លើ Alejandro ‘Papu’ Gomez ​ខ្សែ​ប្រយុទ្ធ​ល្អ​បាន​ទៅ​លើ Ciro Immobile ​និង​កីឡាករ​ក្មេង​ល្អ​បាន​ទៅ​លើ Dejan Kulusevski៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT