Lampard ​ថា Kante ​និង Willian ​ជា​សះស្បើយ​ល្មម​សម្រាប់​ប្រកួត​យប់​នេះ​

​លោក Lampard ​អ្នក​ចាត់ការ​ក្រុម Chelsea ​បាន​បញ្ជាក់​ថា​កីឡាករ​សំខាន់​២​នាក់ Kante ​និង Willian ​អាច​ចូល​ហាត់​ជាមួយ​ក្រុម​បាន​វិញ​ជា​ធម្មតា​ហើយ។

​ក្រុម Chelsea ​នៅ​សល់​ភារកិច្ច​សំខាន់​មួយ​ទៀត​នៅ​រាត្រី​នេះ ដោយ​ប៉ះ​ក្រុម Arsenal ​ដណ្ដើម​យក​ពាន​រង្វាន់ FA Cup ​។ ​សម្រាប់​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នេះ​ដែរ ​លោក Lampard ​អ្នក​ចាត់ការ​ក្រុម Chelsea ​បញ្ជាក់​ថា​កីឡាករ​សំខាន់​២​នាក់​អាច​ចូល​ហាត់​បាន​វិញ ​និង​ទំនង​ជា​លេង​បាន​នៅរាត្រី​នេះ។ Kante ​និង Willian ​សុទ្ធ​តែ​ខកខាន​ប៉ុន្មាន​សប្ដាហ៍​មក​ហើយ តែ​ពេល​នេះ​ពួកគេ​អាច​ហ្វឹកហាត់​បាន​វិញ។

​សម្រាប់ Willian ​ប្រកួត​នៅ​រាត្រី​នេះ​អាច​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​គេ​ក៏​ថា​បាន ព្រោះ​ថា​កុងត្រា​របស់​កីឡាករ​ប្រេស៊ីល​នេះ​បាន​អស់​ត្រឹម​រដូវ​កាល​នេះ​ហើយ។ ​ដោយ​ឡែក​ការ​ចរចា​កុងត្រា​ថ្មី ​ក៏​មិន​មាន​ផង​ដែរ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT