Paul Merson ឲ្យ Man Utd សម្លឹង​មើល​ខ្សែ​ប្រយុទ្ធ​រួម​លីគ​ PL ម្នាក់

អតីត​កីឡាករ​ជើង​ចាស់​របស់​កាំភ្លើងធំ​លោក Paul Merson បាន​បង្ហាញ​ការ​ជឿជាក់​ថា​ក្លឹប Manchester United អាច​នឹង​ក្លាយ​ជា​បេក្ខភាព​ឈ្នះ​ពាន​រដូវ​កាល​ក្រោយ ប្រសិន​ណា​ពួក​គេ​អាច​ចុះ​ហត្ថលេខា​នាំ​យក Harry Kane ចេញ​ពី Tottenham Hotspur។

ក្រុម​របស់​លោក Ole Gunnar Solskjaer បាន​ក្តោបក្តាប់​ឱកាស​ប្រជែង​ពាន UCL រដូវ​កាល​ក្រោយ​រួចរាល់​ហើយ ប៉ុន្តែ​តាម​ការ​យល់​ឃើញ​របស់ Merson ការ​ដែល​មាន M3 (Anthony Martial/Marcus Rashford/Mason Greenwood) ​នៅ United មាន​ទាន់​ជា​រឿង​គ្រប់គ្រាន់​ឡើយ ពោល​គឺ​ការ​នាំ​យក Kane ទើប​ជា​ក្តី​សង្ឃឹម​អាច​ឲ្យ​ពួក​គេ​ប្រជែង​នឹង City ក៏​ដូច​ជា Liverpool បាន។

និយាយ​ប្រាប់​ Sky Sports លោក Merson និយាយ៖ “ខ្ញុំ​គិត​ថា Man Utd ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​កណ្ដាល ត្បិត​បើ​គេ​និយាយ​ថា Martial ធ្វើ​បាន​ល្អ ហើយ Greenwood អាច​នឹង​ក្លាយ​ជា​តារា​ឆ្នើម​ទៅ​ថ្ងៃ​មុខ តែ​ប្រសិន​អ្នក​យក Kane មក​លេង​នៅ​កណ្ដាល ដោយ​មាន Martial, Greenwood និង Rashford ចាំ​គាំទ្រ ​ទោះ​រដូវ​កាល​អាក្រក់​បំផុត​យ៉ាង​ហោច​ណាស់​ក៏ Kane រក​បាន ២០ គ្រាប់​ដែរ”។

លោក​សង្កត់​ធ្ងន់៖ “Kane ជា​ខ្សែ​ប្រយុទ្ធ​ដ៏​ល្អ​បំផុត​មួយ​រូប​នៅ PL គេ​អាច​រក​បាន​គ្រាប់​បាល់ ទាំង​ដែល​ពេល​ខ្លះ​ស្ថានភាព​មិន​អំណោយផល​ក៏​ដោយ ដោយ​អ្នក​បញ្ចប់​ទី​បែប​ហ្នឹង​ហើយ​ជា​អ្វី​ដែល United ត្រូវ​ការ”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT