Dortmund ច្រាន​ចោល​សំណើ ៩៨ លាន​អឺរ៉ូ​ពី Man Utd ដោយ​សុំ​ដល់​ប៉ុណ្ណេះ បើ​ចង់​បាន​ Sancho

Jadon Sancho បាន​ក្លាយ​ជា​គោលដៅ​ដ៏​សំខាន់​មួយ​សម្រាប់​ក្លឹប Man Utd នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​នេះ ហើយ​បើ​តាម​ដឹង​គឺ​បិសាច​ក្រហម​បាន​ដាក់​សំណើ​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ទៅ​កាន់​ក្លឹប Borussia Dortmund។

នៅ​សំណើ​ចុង​ក្រោយ បើ​តាម​ការ​ចុះ​ផ្សាយ​ពី Bild បាន​ឲ្យ​ដឹង​ថា United ផ្តល់​ជូន​ទឹក​ប្រាក់ ៩៨ លាន​អឺរ៉ូ​ទៅ​កាន់ Dortmund ក្នុង​ការ​នាំ​យក Sancho តែ​ត្រូវ​បាន​បដិសេធ ដោយ​ភាគី​ខាង​ក្លឹប​អាល្លឺម៉ង់​ទាមទារ​យ៉ាង​ហោច​ណាស់​ក៏ ១២០ លាន​អឺរ៉ូ​ដែរ។

បញ្ជាក់​ថា Sancho បាន​ឡើង​កូដ​ខ្លាំង​នៅ​រដូវ​កាល ២០១៩/២០ រុញ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ក្លឹប​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប។ ទន្ទឹម​ដែល United បាន​ឡើង​ទៅ​លេង​នៅ UCL ផង​នោះ បែប​នេះ​ការ​ចរចា​រវាង​កីឡាករ​និង​ក្លឹប​គឺ​ទំនង​ត្រូវរ៉ូវ​ហើយ ប៉ុន្តែ​ការ​ចរចា​រវាង​ភាគី​ក្លឹប​និង​ក្លឹប​ជុំវិញ​តម្លៃ​ខ្លួន នៅ​មិន​មាន​សង្ឃឹម​ខ្ពស់​ទាល់​តែ​សោះ៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT