ទី​បំផុត Lazio ​បាន​លេង UCL ​វិញ​ហើយ ​ក្រោយ​ខកខាន​១៣​ឆ្នាំ​

​ក្រុម Lazio ​ទី​បំផុត​បាន​កក់​កៅអី​លេង​ពាន​រង្វាន់ UEFA Champions League ​បាន​វិញ​ហើយ ​ក្រោយ​ពី​ពួកគេ​​ខកខាន​ចូល​លេង​ពាន​ធំ​នៅ​អឺរ៉ុប​នេះ​១៣​ឆ្នាំ​មក​ហើយ។

​ជ័យជម្នះ​លើ​ក្រុម​ Cagliari ​ក្នុង​លទ្ធផល ២-១ ​នៅ​យប់មិញ​នេះ ​គឺ​ល្មម​គ្រប់គ្រាន់​សម្រាប់​ក្រុម Lazio ​រក្សា​តំណែង​ក្នុង Top4 ​បាន ​រហូត​ដល់​ចប់​រដូវ​កាល​នេះ។ ​ដូច្នេះ​រដូវ​កាល​ក្រោយ ពួកគេ​នឹង​មាន​ឱកាស​បាន​ចូល​លេង UEFA Champions League ​វិញ​ហើយ ​ព្រោះ​តាំង​ពី​ឆ្នាំ ២០០៧​មក ​ក្រុម​ខ្លាំង​នៅ​អ៊ីតាលី​នេះ ​មិន​ដែល​បាន​មាន​ឱកាស​លេង​​ពាន​រង្វាន់​ធំ​បំផុត​នៅ​អឺរ៉ុប​នោះ​ទេ។

​ក្រៅ​ពី​ក្រុម Lazio ​មាន​កៅអី​នេះ​ហើយ ​ខ្សែ​ប្រយុទ្ធCiro Immobile ​ក៏​បាន​ហក់​ឡើង​ទៅ​លេខ​១​ក្នុង​តារាង​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​រដូវ​កាល​នេះ​ផង​ដែរ។ ​ពោល​គឺ​១​គ្រាប់​នៅ​យប់មិញ ​បាន​ធ្វើ​ឱ្យ Immobile ​មាន​៣១​គ្រាប់ លើស Ronaldo ​នៅ​លេខ​២ ​ដែល​មាន​៣០​គ្រាប់​ប៉ុណ្ណោះ។ ការ​ប្រកួត​នៅ​សល់​៣​ប្រកួត​ទៀត ទើប​ចប់​លីគ Serie A ​រដូវ​កាល​នេះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT