Pep ​ថា Man City ​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​ប្រកួត​ទល់ Real Madrid ​

​ក្រុម Manchester City ​បាន​យក​ឈ្នះ​លើ​ក្រុម Watford ​ក្នុង​លទ្ធផល ៤-០ ​ក្នុង​ការ​ប្រកួត Premier League ​សប្ដាហ៍​ទី​៣៧​នៅ​យប់មិញ​នេះ​។

​ខ្សែ​ប្រយុទ្ធ Sterling ​រក​បាន​២​គ្រាប់​ម្នាក់​ឯង Foden ​បាន​១​គ្រាប់​និង Laporte ​ក៏​រក​បាន​១​គ្រាប់​ផង​ដែរ​សម្រាប់​ការ​ប្រកួត​នេះ។ ​ទម្រង់​លេង​នៅ​យប់មិញ​នេះ ឃើញ​ថា Man City ​អាច​លេង​ប្រយុទ្ធ​បាន​យ៉ាង​ល្អ​ឡើង​វិញ ​មិន​មាន​បញ្ហា​ដូច​កាល​ប៉ះ​ក្រុម Arsenal ​នោះ​ទេ។ ​លោក Pep ​មើល​ឃើញ​ថា​ក្រុម​បាន​ត្រលប់​មក​រក​ភាព​ល្អ​ប្រសើរ ​ជាមួយ​ការ​ប្រមូល​អារម្មណ៍​និង​សាមគ្គី​គ្នា។

​លោក​ជឿ​ជាក់​ថា​ជ័យជម្នះ​និង​ទម្រង់​លេង​បច្ចុប្បន្ន​អាច​នឹង​ធ្វើ​ឱ្យ​ក្រុម​ទាំង​មូល ​ត​ទល់​ជាមួយ​ក្រុម Real Madrid ​បាន​នៅ​ពេល​ខាង​មុខ។ ​ក្រុម​របស់​លោក Zidane ​ដែល​ឈ្នះ​ពាន La Liga ​ក៏​មាន​ទំនុក​ចិត្ត​ខ្ពស់​ដែរ ​ដូច្នេះ​ហើយ Man City ​ត្រូវ​តាំង​ចិត្ត​ឱ្យ​បាន​ល្អ​ថែម​ទៀត សម្រាប់​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​នេះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT