Thierry Heny បានទទួលតំណែងជាអ្នកចាត់ការរបស់ក្លឹប Aston Villa ហើយ ក្រោយពីធ្វើជាជំនួយការគ្រូបង្វឹកបានជោគជ័យជាមួយជម្រើសជាតិបែលហ្សិក។
បុរសវ័យ៤០ឆ្នាំបានចាកចេញពីការងារអ្នកអត្ថាធិប្បាយនៅតាមទូរទស្សន៍មកធ្វើជាជំនួយការគ្រូបង្វឹកជាមួយលោក Roberto Martinez នៅជម្រើសជាតិបែលហ្សិក។ ក្រោយពីដឹកនាំក្រុមបានចំណាត់ថ្នាក់លេខ៣ក្នុងពានរង្វាន់ World Cup មក បុរសសញ្ជាតិបារាំងបានបោះជំហានទៅមុខមួយកម្រិតទៀត ក្នុងការងារបាល់ទាត់ ដោយចាប់យកតំណែងជាអ្នកចាត់ការថ្មីរបស់ក្លឹប Aston Villa ។
យ៉ាងណាមិញ ការចូលដឹកនាំនេះគឺគ្រាន់តែឆ្លើយថាយល់ព្រមសិនប៉ុណ្ណោះ ពោល Henry នៅមានការចរចាបន្ថែមទៀតទៅលើការទិញដូរកីឡាករនៅក្នុងក្លឹប និងតួនាទីផ្សេងៗទៀត។ Aston Villa កំពុងលេងនៅលីគលំដាប់ទី២នៅអង់គ្លេស ដោយរដូវកាលមុនពួកគេសឹងតែបានឡើងទៅលេងនៅ Premier League ទៅហើយ ៕ប្រភព៖ sportbible