ឈ្នះ​យប់មិញ Real Madrid ​ត្រូវ​ការ​តែ​៣​ពិន្ទុ​ទៀត​ប៉ុណ្ណោះ ​លើក​ពាន​ហើយ​

​ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Granada ​ក្នុង​លទ្ធផល ​២-១ ​នៅ​យប់មិញ​នេះ ក្នុង​ការ​ប្រកួត La Liga ​សប្ដាហ៍​ទី​៣៦។

​ក្រុម​របស់​លោក Zidane ​នៅ​តែ​ទទួល​បាន​៣​ពិន្ទុ​ដដែល ​ដោយ​ការ​ប្រកួត​ទល់​ក្រុម Granada ​នេះ ​Real Madrid ​រក​បាន​២​គ្រាប់​មុន​នៅ​តង់​ទី​១ ​ដោយ Mendy ​១​គ្រាប់ និង Karim Benzema ​១​គ្រាប់។ ​ឈាន​ចូល​ដល់​តង់​ទី​២​វិញ ​ក្រុម​អធិរាជ​ស​ហាក់​ដូច​ជា​ធ្វើ​មិន​បាន​ល្អ​ទេ ​ដោយ​បាន​បង្កើត​កំហុស​ឱ្យ ​Machís ​រក​បាន​១​គ្រាប់​វិញ​នៅ​នាទី​៥០។ ​Granada ​នៅ​តែ​បន្ដ​សម្រុក​រហូត ​និង​មាន​ឱកាស​ជា​ច្រើន​លើក តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​បាន​ឡើយ។

​ចប់​ការ​ប្រកួត Granada ​ចាញ់ Real Madrid ​ក្នុង​លទ្ធផល ២-១។ ​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​នេះ គឺ​ក្រុម Real Madrid ​កាន់​តែ​កៀក​ពាន​មែនទែន​ហើយ ដោយ​ត្រូវ​ការ​តែ​៣​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ក្នុង​សប្ដាហ៍​ទី ៣៧ ​ពួកគេ​អាច​ក្លាយ​ជា​ជើង​ឯក​លីគ​កំពូល​អេស្ប៉ាញ​រដូវ​កាល​នេះ​បាន​ហើយ៕ប្រភព Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT