ប្រធាន​ក្លឹប Barca ​៖ ​Xavi ​មក​ដឹក​នាំ Barca ​គ្រាន់​តែ​ជា​រឿង​យូរ​និង​ឆាប់​ប៉ុណ្ណោះ​

​លោក Josep Maria Bartomeu ​ប្រធាន​ក្លឹប Barcelona ​បាន​អះអាង​ថា​ការ​នាំ​យក Xavi ​មក​ដឹក​នាំ​ក្រុម ​វា​គ្រាន់​តែ​ជា​រឿង​យូរ​ហើយ​និង​ឆាប់​ប៉ុណ្ណោះ។

​កៅអី​លោក​ Setien ​អ្នក​ចាត់ការ​ក្រុម Barcelona ​បច្ចុប្បន្ន​នេះ​នឹង​រង្គោះរង្គើ​មិន​ខាន ​ប្រសិន​បើ​រដូវ​កាល​នេះ​ក្រុម​មិន​អាច​ឈ្នះ​ពាន​រង្វាន់​បាន​ទេ​នោះ។ ​ស្រប​ពេល​មាន​ដំណឹង​ជា​ច្រើន​បញ្ជាក់​ក្លឹប​នឹង​យក​លោក Xavi ​អតីត​កីឡាករ​ខ្លួន​ផ្ទាល់​តែ​ម្ដង ​មក​ដឹក​នាំ​ក្រុម​បន្ដ​ទៀត​ប្រសិន​ណា​បើ​មាន​ការ​បណ្ដេញ​អ្នក​ចាត់ការ​បច្ចុប្បន្ន​នេះ​ចេញ​ទៅ។

​ដំណឹង​នេះ​ដែរ ​ត្រូវ​បាន​លោក Bartomeu ​ក៏​យល់​ស្រប​ដែរ។ ដោយ​លោក​បញ្ជាក់​ថា​ការ​នាំ​ Xavi ​មក​វិញ ​វា​គ្រាន់​តែ​ជា​រឿង​ឆាប់​ៗ​នេះ ឬ​រង់ចាំ​ពេល​វេលា​បន្តិច​ប៉ុណ្ណោះ។ ​សាមី​ខ្លួន​នៅ​តែ​ស្រលាញ់​ក្លឹប​នេះ ​ហើយ​នឹង​មក​ជួយ​ក្រុម​ជា​និច្ច​ប្រសិន​បើ​ត្រូវការ។ តែ​យ៉ាងណា ​ថ្នាក់​ដឹក​នាំ​ក្រុម​អ្នក​មាន​បុណ្យ​បច្ចុប្បន្ន​នៅ​គាំទ្រ​លោក Setien ​សិន ​រហូត​ដល់​ចប់​រដូវ​កាល​ទើប​មាន​ការ​សម្រេច​ចិត្ត​ថ្មី៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT