Sterling ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង ​ជួយ Man City ​ឈ្នះ  Brighton ​៥-០

ខ្សែ​ប្រយុទ្ធ Raheem Sterling ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង​ជួយ​ក្រុម Manchester City ​បន្ដ​ទម្រង់​លេង​ល្អ​របស់​ខ្លួន យក​ឈ្នះ​លើ​ក្រុម Brighton ​ក្នុង​លទ្ធផល ​៥-០ ​ឯ​ណោះ។​ក្រុម​របស់​លោក Pep ​បើ​ទោះ​ជា​អស់​ឱកាស​ប្រជែង​ពាន ​ឬ​មិន​បារម្ភ​ចំណាត់​ថ្នាក់​លេខ​២​របស់​ខ្លួន​មែន ប៉ុន្តែ​ពួកគេ​នៅ​តែ​ប្រឹងប្រែង​ជា​ខ្លាំង​សម្រាប់​ការ​ប្រកួត​។ ​ដូច​ទល់​ក្រុម Brighton ​ដូច្នេះ​ដែរ គឺ​ពួកគេ​ព្យាយាម​លេង​១០០​%​តែ​ម្ដង ​ហើយ​សម្រុក​ស្វែង​រក​គ្រាប់​បាល់​ជា​បន្ដបន្ទាប់។ ​

ជាក់​ស្ដែង ខ្សែ​ប្រយុទ្ធ Raheem Sterling ​រក​បាន​៣​គ្រាប់​ឯ​ណោះ ខណៈ​ដែល​២​គ្រាប់​ទៀត​ជា​ការ​ធ្វើ​បាន​សម្រេច​ពី Jesus ​និង Bernardo Silva។​ក្រុម Man City ​នៅ​សល់​ការ​ប្រកួត​ប្រជែង​ពាន​រង្វាន់​២​ទៀត​គឺ ​FA Cup ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​និង UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជើង​ទី​២​ទល់​ក្រុម Real Madrid ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT