ថ្នាក់​ដឹក​នាំ Barca ​ជឿ​ថា​ជើង​ទី​២​ទល់ Napoli ​មិន​ជា​បញ្ហា​សម្រាប់​ក្រុម​ទេ​

ការ​ប្រកួត ​UEFA Champions League ​បាន​ចាប់​ផ្ដើម​វគ្គ​៨​ក្រុម​ចុង​ក្រោយ​រួច​រាល់​ហើយ​សម្រាប់​ត្រៀម​លេង​នៅ​ទឹក​ដី​ព័រទុយហ្គាល់ ដោយ​ប្រើ​ប្រាស់​រូប​មន្ដ​ថ្មី។

​តែ​មុន​ឈាន​ដល់​វគ្គ​ប្រកួត​នោះ​ដែរ ​ក៏​នៅ​សល់​ក្រុម​មួយ​ចំនួន​ត្រូវ​លេង​វគ្គ​១៦​ក្រុម​សិន​ផង​ដែរ។ ​ដោយ​ក្នុង​នោះ​នៅ​សល់​ក្រុម Man City ​ប៉ះ Real Madrid ​និង Barcelona ​តតាំង​ជាមួយ Napoli ​។ ​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​សម្រាប់​ក្រុម Barcelona ​ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​មាន​ទំនុក​ចិត្ត​ថា​នឹង​ឈ្នះ Napoli ​បាន ​បើ​ទោះ​ជា​ជើង​ទី​១​កន្លង​ទៅ ពួកគេ​ស្មើ​គ្នា ​១-១ ​ក៏​ដោយ។ ​

ដូច្នេះ​ប្រសិន​ណា​បើ​ពួកគេ​អាច​យក​ឈ្នះ Napoli ​បាន​ដូច​ការ​រំពឹង​ទុក​មែន ​នោះ​ក្រុម Barcelona ​នឹង​ប៉ះ​ជាមួយ​ក្រុម Bayern Munich ​ឬ Chelsea ​ព្រោះ​ក្រុម​២​នេះ​ត្រូវ​ប្រកួត​កាត់​សេចក្ដី​ជើង​ទី​២ ​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដែរ។ ​តែ Bayern Munich ​ហាក់​ដូចជា​មាន​សង្ឃឹម​ច្រើន ​ព្រោះ​ពួកគេ​ឈ្នះ Chelsea ​ជើង​ទី​១​ក្នុង​លទ្ធផល ​៣-០​ទៅ​ហើយ។

​ខាង​ក្រោម​នេះ​ជា​ក្រុម​ដែល​ត្រូវ​ប៉ះ​គ្នា​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ៖

  • ក្លឹប​ Manchester City/Real Madrid នឹង​ប៉ះ​ជាមួយ Juventus/Lyon
  • ក្លឹប​ Barcelona/Napoli នឹង​ត្រូវ​ប្រកួត​ជាមួយ​ ក្លឹប Bayern Munich/Chelsea
  • ក្លឹប​ RB Leipzig នឹង​ត្រូវ​ប្រកួត​ជាមួយ​ ក្លឹប Atletico Madrid
  • ក្លឹប​ Atlanta នឹង​ត្រូវ​ប្រកួត​ជាមួយ​ ក្លឹប Paris Saint-Germain

​ការ​ប្រកួត​វគ្គ​៨​ក្រុម​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ២០២០ នៅ​រដ្ឋធានី​លីស្បោន ប្រទេស​ព័រទុយហ្គាល់ ដោយ​លេង​តែ​មួយ​ជើង​ទេ។ ​សម្រាប់​ក្រុម​ដែល​ត្រូវ​លេង​នៅ​វគ្គ​១៦​ក្រុម​ជើង​ទី​២ ​នឹង​ធ្វើ​ឡើង​នៅ​ទឹក​ដី​ខ្លួន​ឯង ​ចាប់​ពី​ថ្ងៃ​ទី​៧​និង​៨​ខែ​សីហា​ខាង​មុខ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT