លទ្ធផល​តេស្ដ Covid-19 ​របស់ Vinicius ​ចេញ​មក​ហើយ​

​ខ្សែ​ប្រយុទ្ធ Vinicius ​មិន​បាន​ចូល​ហាត់​ជាមួយ​ក្រុម​ទេ​កាល​ពី​ម្សិលមិញ​នេះ ​ដោយសារ​តែ​ការ​ពិនិត្យ​រក​មេរោគ Covid-19 ​របស់​គេ​មាន​បញ្ហា ត្រូវ​ធ្វើ​ឡើង​ម្ដង​ទៀត​។

​ក្រោយ​ពី​តេស្ដ​លើក​ទី​២​រួច​មក ​ពេល​នេះ​លទ្ធផល​របស់​កីឡាករ​ប្រេស៊ីល​នេះ ​ចេញ​ជា​ផ្លូវការ​ហើយ​គឺ​រូបគេ​មិន​មាន​មេរោគ Covid-19 ​ឡើយ។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម Alaves ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ ​គឺ​រូបគេ​អាច​មាន​ឈ្មោះ​ដើម្បី​ចូល​លេង​បាន​ជា​ធម្មតា​។ ​ដោយ​ការ​ប្រកួត​នៅ​រាត្រី​នេះ ​គឺ​ក្រុម​របស់​លោក Zidane ​ត្រូវ​ការ​ជ័យជម្នះ​ជា​ចាំ​បាច់ ដើម្បី​រក្សា​តំណែង​កំពូល​តារាង ​និង​បន្ដ​ដាច់​ពិន្ទុ​ក្រុម Barcelona ​៤​ពិន្ទុ​ដដែល។

សម្រាប់​ការ​ប្រកួត​នៅ​រាត្រី​នេះ​ដែរ ​ក្រុម Real Madrid ​នឹង​បាត់​បង់​កីឡាករ​ជម្រើស​ដំបូង​ដល់​ទៅ​២​នាក់​ឯ​ណោះ គឺ​ប្រធាន​ក្រុម Sergio Ramos ​និង​ខ្សែ​ការពារ​ស្លាប Carvajal ​ដោយសារ​តែ​ពួកគេ​ទទួល​បាន​កាត​លឿង​៥ ត្រូវ​សម្រាក​១​ប្រកួត៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT