Chelsea ​ទាម​ទារ Barcelona ​៧០​លាន​ផោន ទើប​ព្រម​លក់ Willian

ក្លឹប Chelsea ​ទាមទារ​តម្លៃ​ខ្លួន Willian ​ដល់​៧០​លាន​ផោន ​ទើប​ព្រម​លក់​ឱ្យ​ទៅ​ក្លឹប FC Barcelona ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ។

ម្សិលមិញ​នេះ Barcelona ​ដាក់​តម្លៃ​ខ្លួន​កីឡាករ​ខាង​លើ​ដល់​៦៥​លាន​ផោន ​ប៉ុន្តែ​ខាង​ក្លឹប Chelsea ​បាន​បដិសេធ​ចំពោះ​សំណើ​នេះ។ ស្រប​ពេល​ដែល​ពួកគេ​ចង់​បាន​៧០​លាន​ផោន ទើប​ព្រម​បញ្ចេញ​ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ។ ការ​ទាមទារ​តម្លៃ​ខ្លួន​ខ្ពស់​នេះ ​មក​ពី លោក Maurizio Sarri អ្នក​ចាត់ការ​ក្រុម​តោ​ខៀវ ​ចង់​រក្សា​កីឡាករ​វ័យ​២៩​ឆ្នាំ​នេះ​សិន ដើម្បី​បាន​បង្វឹក​មួយ​រដូវ​កាល​។

មិន​ត្រឹម​តែ​ចង់​ទុក Willian ​ម្នាក់​ប៉ុណ្ណោះ​ទេ ​ក្លឹប Chelsea ​ក៏​មាន​បំណង​ចង់​ទុក Eden Hazard ​ដែល​ក្លឹប Real Madrid ​ចង់​បាន​ម្នាក់​ទៀត​ផង​ដែរ។ ​ការ​ចង់​រក្សា​កីឡាករ​នេះ ​មក​ពី​ក្លឹប​ផ្ទាល់​មិន​ទាន់​រក​ឃើញ​កីឡាករ​ណា​ម្នាក់​មក​ជំនួស​តំណែង​កីឡាករ​សំខាន់​ទាំង​ពីរ​ខាង​លើ​នៅ​ឡើយ​ទេ។ ខ្សែ​បម្រើ​ប្រយុទ្ធ​ទាំង​ពីរ​នេះ ​សុទ្ធ​តែ​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន ​ទើប​តម្លៃ​ខ្លួន​របស់​គេ​កាន់​តែ​ខ្ពស់​ឡើង៕ប្រភព៖ DailyMail

  • Chelsea ​ទាម​ទារ Barcelona ​៧០​លាន​ផោន ទើប​ព្រម​លក់ Willian