Everton ​ឈ្នះ​ Leicester City ​ធ្វើ​ឱ្យ​ពួកគេ​មាន​សង្ឃឹម​ Europa League ​

​ក្រុម​ Everton ​បាន​យក​ឈ្នះ​លើ​ក្រុម Leicester City ​ក្នុង​លទ្ធផល ​២-១ ​ក្នុង​ការ​ប្រកួត​កាល​ពី​យប់មិញ​នេះ​ក្នុង​សប្ដាហ៍​ទី​៣២​នៃ​លីគ​កំពូល​អង់គ្លេស​។​ក្រុម​ដែល​ដឹក​នាំ​ដោយ​លោក Carlo Ancelotti ​កំពុង​ធ្វើ​បាន​ល្អ​មែនទែន​តាំង​ពី​បើក​រដូវ​កាល​មក​នេះ។ ​ជាក់​ស្ដែង​នៅ​យប់មិញ​នេះ ​ពួកគេ​បើក​ការ​នាំ​មុខ​លើ​ក្រុម Leicester City ​ដល់​ទៅ​២​គ្រាប់​មុន​ឯ​ណោះ ​ដោយ​គ្រាប់​ទី​១​ធ្វើ​បាន​ដោយ​ Richarlison នាទី​ទី​១០ ​និង Sigurdsson ​នៅ​នាទី​១៦។ ​ដោយ​ឡែក​សម្រាប់​១​គ្រាប់​របស់​ក្រុម Leicester City ​វិញ​ធ្វើ​បាន​ដោយ Iheanacho ​នាទី​៥១។

ជាមួយ​លទ្ធផល​ទទួល​បាន​៣​ពិន្ទុ​ខាង​លើ​នេះ ក្រុម Everton ​ហាក់​ដូចជា​មាន​ទឹក​មាត់​លេប​វិញ​ហើយ ​ក្នុង​ការ​ប្រជែង​ចូល​តំបន់​អាច​លេង Europa League ​បាន​នៅ​រដូវ​កាល​ក្រោយ។ ​ដោយ​បច្ចុប្បន្ន​នេះ​ពួកគេ​មាន​៤៤ ​ឈរ​នៅ​លេខ​១១។ ​ពិន្ទុ​៤៤​នេះ​ដែរ គឺ​ក្រុម Everton ​នៅ​ចាញ់​ក្រុម​ដែល​មាន​កៅអី Europa League ​តែ​១​ពិន្ទុ​ប៉ុណ្ណោះ។ ​ដូច្នេះ​ពួកគេ​នឹង​មាន​សង្ឃឹម​ច្រើន ប្រសិន​ណា​បើ​រក្សា​លទ្ធផល​ជ័យជម្នះ​បន្ដ​បន្ទាប់​ទៀត៕


ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT