Valencia ​បណ្ដេញ​អ្នក​ចាត់ការ​ចេញ ក្រោយ​ដឹក​នាំ​ក្រុម​អន់​ពេក​

​ក្រុម​ Valencia ​បាន​បណ្ដេញ​លោក ​Albert Celades ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​ហើយ ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ​ប៉ុន្មាន​ប្រកួត​មក​នេះ​។

​ការ​សម្រេច​ចិត្ត​បណ្ដេញ​អ្នក​ចាត់ការ​ចោល​នេះ ​គឺ​ក្រោយ​ពី​ក្រុម Valencia ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម ​Villarreal ​ក្នុង​លទ្ធផល ​២-០ ​កាល​ពី​ពេល​កន្លង​ទៅ​នេះ​។ ​ហើយ​វា​ក៏​ជា​លទ្ធផល​​លើក​ទី​៣​ដែល​ក្រុម​ប្រជៀវ​ខ្មៅ​នេះ ​បរាជ័យ​តាំង​ពី​បើក​រដូវ​កាល​វិញ​ផង​ដែរ។ ​

ក្រោយ​ពី​ដេញ​លោក Albert Celades ​ចេញ​ទៅ ​ក្រុម Valencia ​បាន​សម្រេច​ចិត្ត​តែងតាំង​លោក Salvador ‘Voro’ Gonzalez ​មក​ធ្វើ​ជា​អ្នក​ចាត់ការ​វិញ។ ​ក្រុម Valencia ​បច្ចុប្បន្ន​នេះ​ស្ថិត​នៅ​តំណែង​លេខ​៨​ក្នុង​តារាង ​ឆ្លង​កាត់​៣២​ប្រកួត ​មាន​៤៦​ពិន្ទុ។ ការ​ប្រកួត​នៅ​សល់​៦​ប្រកួត ​នឹង​ចប់​រដូវ​កាល​ហើយ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT