Ole ​៖​បើ​តំបន់​ប្រយុទ្ធ​មិន​ពង្រឹង​សមត្ថភាព​ទេ ​នោះ​យើង​ត្រូវ​រក​អ្នក​ថ្មី​ហើយ​

​លោក Ole ​ត្រូវ​ការ​កម្រិត​លេង​ល្អ​ជាង​នេះ​ទៀត ​ពី​កីឡាករ​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន​សម្រាប់​ការ​ប្រកួត​នៅ​សល់​ទាំង​អស់ ​ហើយ​ប្រសិន​បើ​មិន​មាន​អ្វី​ល្អ​ទេ ​នោះ​លោក​អាច​នឹង​ស្វែង​រក​កីឡាករ​ថ្មី​ទៀត​។

​Marcus Rashford ​និង​ Anthony Martial ​សុទ្ធ​តែ​រក​បាន​១៩​គ្រាប់​ដូច​គ្នា​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​សម្រាប់​លោក Ole ​អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម​វិញ ​ចង់​បាន​គ្រាប់​បាល់​ពី​ពួកគេ​ច្រើន​ជាង​នេះ​ទៀត។ ​លោក Ole ​និយាយ​ថា​ក្រុម​បិសាច​ក្រហម​ត្រូវ​ការ​ខ្សែ​មាន​ប្រសិទ្ធភាព ​និង​ជួយ​ក្រុម​ឱ្យ​សម្រេច​ជោគជ័យ​បាន។ ​បច្ចុប្បន្ន​នេះ ​ក្រុម​កំពុង​រីក​ចម្រើន​ទៅ​មុខ ​ហើយ​សម្រាប់​ការ​ប្រកួត​ប្រជែង​ថ្មី ​តំបន់​ប្រយុទ្ធ​ក៏​ត្រូវ​ពង្រឹង​សមត្ថភាព​បន្ថែម​ដែរ។

​អតីត​ខ្សែ​ប្រយុទ្ធ​របស់​បិសាច​ក្រហម ​ខាង​លើ​បាន​បន្ថែម​ទៀត​ថា​លោក​នឹង​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ថ្មី​ទៀត ​ប្រសិន​ណា​បើ​លោក​មើល​មិន​ឃើញ​ថា​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​បច្ចុប្បន្ន​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ប្រជែង​ជាមួយ​ក្រុម​ដទៃ​ទេ​នោះ។ ​ដោយ​ន័យ​នេះ គឺ​លោក​ក៏​បាន​សម្លឹង​មើល​ឃើញ​កីឡាករ​ថ្មី​សម្រាប់​មក​ពង្រឹង​ក្រុម​រួច​ហើយ​ដែរ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT