កំណត់ត្រា​អាយុ​កាល ៩៥ ឆ្នាំ ទី​បំផុត​ត្រូវ​បាន Odion Ighalo តាម​ស្មើ​ហើយ

Odion Ighalo បាន​ចូលរួម​ចំណែក​រក​គ្រាប់​បាល់​ជួយ​ឲ្យ Man Utd យក​ឈ្នះ​ទៅ​លើ Norwich City ២-១ ជា​លទ្ធផល​រុញ​ឲ្យ​បិសាច​ក្រហម​បាន​ឡើង​ទៅ​កាន់​វគ្គ ៤ ក្រុម​ចុង​ក្រោយ​ដែល​ត្រូវ​តតាំង Chelsea សម្រាប់​ព្រឹត្តិការណ៍ FA Cup។

មួយ​គ្រាប់​របស់​កីឡាករ​នីហ្សេរីយ៉ា គឺ​ពិសេស​ត្រង់​ថា បាន​តាម​ស្មើ​កំណត់ត្រា​ចាស់​មាន​អាយុ​កាល​ ៩៥ ឆ្នាំ ពោល​គឺ​ខ្សែ​ប្រយុទ្ធ​រូប​នេះ អាច​រក​គ្រាប់​បាល់​ទាំង ៤ លើក​នៅ ៤ ប្រកួត​ដែល​លោក​មាន​ឈ្មោះ​ជាប់​ជម្រើស​ដំបូង។ លើក​ចុង​ក្រោយ​បង្អស់​ដែល​មាន​អ្នក​ធ្វើ​បាន គឺ​នៅ​ឆ្នាំ ១៩២៥ ពី​សំណាក់​កីឡាករ James Hanson។ នេះ​បើ​តាម​របាយការណ៍​ពី Opta Sports បាន​ចុះ​ផ្សាយ។

បញ្ជាក់​ថា Ighalo បាន​ព្រមព្រៀង​លើ​ការ​បន្ត​កុងត្រា​ខ្ចី​ជើង​ជាមួយ United បន្ថែម​ដល់​ថ្ងៃ​ទី ៣១ មករា ឆ្នាំ ២០២១ ពោល​គឺ​ថែម​រយៈ​ពេល ៦ ខែ​ទៀត ក្រោយ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នកចាត់ការ​លោក Ole Gunnar Solskjaer៕

ប្រភព៖ SoccerLaduma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT