Kaka៖ “កូន​ខ្ញុំ​មិន​បាច់​ដឹង​ថា​ខ្ញុំ​ជា​កីឡាករ​ល្អ​បំផុត​ទេ ត្រឹម​ដឹង​ថា​ខ្ញុំ​ជា​ឪពុក​ដ៏​ល្អ​ម្នាក់​បាន​ហើយ”

អតីត​ខ្សែ​បម្រើ​ប្រយុទ្ធ Kaka ដែល​ធ្លាប់​ជា​កីឡាករ​លេង​ឲ្យ​ក្លឹប AC Milan និង Real Madrid ​ក៏​ដូច​ជា​នៅ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ត្រូវ​បាន​គេ​រាប់​ចូល​ថា​ជា​កីឡាករ​ដ៏​ល្អ​មួយ​រូប​នៅ​ប្រវត្តិសាស្រ្ត​បាល់ទាត់ ដោយសារ​មើល​ឃើញ​ពី​ពាន​រង្វាន់​និង​ជោគជ័យ​ជា​ច្រើន​ដែល​លោក​ធ្លាប់​សម្រេច​បាន។

Kaka មុន​ចូល​និវត្ត​ពី​បាល់ទាត់ លោក​ធ្លាប់​ឈ្នះ​ពាន​បុគ្គល FIFA The Best និង Ballon d’Or ខណៈ​នៅ​ក្លឹប​ធ្លាប់​ឈ្នះ UCL, LaLiga, និង Italian Super Cup ជា​ដើម។

ពាក្យ​សម្តី​ចាក់ដោត​មួយ​ឃ្លា ដែល​បុរស​វ័យ ៣៨ ឆ្នាំ​ធ្លាប់​និយាយ បាន​ឆក់​បេះដូង​អ្នក​គាំទ្រ​ជា​ខ្លាំង ដោយ​លោក​ថា៖ “ខ្ញុំ​មិន​ខ្វល់​ថា​កូន​របស់​ខ្ញុំ​គេ​ដឹង​ថា​ខ្ញុំ​ធ្លាប់​ជា​កីឡាករ​ដ៏​ល្អ​បំផុត​មួយ​រូប​ក្នុង​លោក​ឬ​អត់​អី​នោះ​ទេ ដោយ​ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​ត្រឹម​ចាត់ទុក​ខ្ញុំ​ជា​ឪពុក​ដ៏​ម្នាក់​ក្នុង​លោក​បាន​ហើយ”។

បញ្ជាក់​ថា​កូន​របស់ Kaka មាន ២ រូប ដោយ​រួម​មាន​កូន​ប្រុស Luca Celico Leite ដែល​មាន​អាយុ ១២ ឆ្នាំ និង​កូន​ស្រី Isabella Celico Leite មាន​អាយុ ៩ ឆ្នាំ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT