Man Utd អាច​នឹង​លក់​កីឡាករ ៥ រូប​នេះ ដើម្បី​ប្រមូល​លុយ​នាំ​យក Sancho មក Old Trafford

រឿងរ៉ាវ​នៃ​ការ​ចង់​បាន Jadon Sancho មក​ចូលរួម​នៅ Old Trafford គឺ​នៅ​តែ​បន្ត​ផ្ទុះ​ខ្លាំង​ដដែល ដរាប​ណា​ទីផ្សារ​ដោះដូរ​មិន​ទាន់​ឈាន​ចូល​មក​ដល់​ជា​ផ្លូវការ។

តាម​តម្លៃ​ល្ហៀងៗ​របស់​យុវជន​វ័យ ២០ ឆ្នាំ​នា​រយៈ​ពេល​ចុងក្រោយ​នេះ គឺ​ថ្លៃ​ប្រមាណ ៩០ លាន​ផោន។ ប្រភព​ពី Daily Express បាន​ឲ្យ​ដឹង​ថា United អាច​នឹង​ប៉ះប៉ូវ​ចំណូល​ខ្លះ​តាម​រយៈ​ការ​លក់​ចេញ​កីឡាករ​ក្នុង​ក្រុម ៥ រូប​ដើម្បី​ប្រមូល​លុយ​នាំ​យក Sancho ចេញ​ពី Dortmund។

ក្នុង​ចំណោម​ ៥ រូប​នោះ មាន​ដូច​ជា Alexis Sanchez, Jesse Lingard, Chris Smalling, Phil Jones និង Andres Pereira ដែល​សុទ្ធ​សឹង​ជា​បេក្ខភាព​រំពឹង​ត្រូវ​លក់​ចេញ​នៅ​រដូវ​ក្តៅ​ខាង​មុខ។

បញ្ជាក់​ថា Sancho នា​រដូវ​កាល ២០១៩/២០ រក​បាន ២០ គ្រាប់​និង Assist ២០ លើក​ហើយ​នៅ ៤៣ ប្រកួត​សរុប​ឲ្យ​ក្លឹប Dortmund ដែល​នេះ​រាប់​ថា​ជា​យុវជន​លេចធ្លោ​បំផុត​មួយ​នៅ​តំបន់​អឺរ៉ុប៕

ប្រភព៖ GiveMeSport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT