(វីដេអូ) បច្ចេកទេស​ប៉ែង​បាល់​ឲ្យ Casemiro ស៊ុត​ចូល​យប់​មិញ Benzema ផ្ទុះ​ការ​សរសើរ​ខ្លាំង​ណាស់

Karim Benzema ត្បិត​បើ​មិន​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​ជំនួប​ទល់ Espanyol កាល​ពី​យប់​មិញ ប៉ុន្តែ​លោក​ក៏​នៅ​តែ​ចូលរួម​ចំណែក Assist បាល់​បាន​យ៉ាង​ល្អ ​ហើយ​បច្ចេកទេស​ប៉ែង​បាល់​មួយ​ជើង​នោះ​គឺ​ទទួល​បាន​ការ​កោតសរសើរ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ និង​សូម្បី​តែ​អ្នក​ស៊ុត​បញ្ចូល​ទី​ផ្ទាល់។

Casemiro ដែល​ជា​អ្នក​រក​បាន​គ្រាប់​បាល់ ក្រោយ​កីឡាករ​បារាំង Assist ឲ្យ​បាន​និយាយ​ថា៖ “គ្រាប់​បាល់​នោះ​សម​តែ​ជា​របស់ Karim ទេ ព្រោះ​យើង​ប្រើប្រាស់​នូវ​គុណភាព​ដ៏​អស្ចារ្យ​ដែល​គាត់​មាន ហើយ​ហេតុផល​ដែល​ខ្ញុំ​ស្រែក​នៅ​ពេល​នោះ ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ថា​គាត់​អាច​មើល​ខ្ញុំ​ឃើញ”។

បញ្ជាក់​ថា​សូម្បី​តែ Zidane ក៏​សរសើរ​ដែរ​ថា​បច្ចេកទេស​ Assist បាល់​នោះ អាច​រាប់​ជា​គ្រាប់​បាល់​ដ៏​ល្អ​បំផុត​មួយ​ប្រចាំ​រដូវ​កាល​ទៀត​ផង៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT