Klopp ​នឹង​យក​ពាន​រង្វាន់​ជា​ច្រើន​ទៀត​ឱ្យ Liverpool ​

​ក្រុម​ហង្ស​ក្រហម Liverpool ​បាន​ក្លាយ​ជា​ជើង​ឯក​លីគ​កំពូល​អង់គ្លេស​ហើយ ​ក្រោយ​ពី​ខកខាន​ឈ្នះ​ពាន​នេះ​រយៈ​ពេល៣០​ឆ្នាំ​មក​ហើយ។

​ជាមួយ​ការ​ឈ្នះ​ពាន​រង្វាន់​នេះ​ដែរ ​សម្រាប់​លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​ពិត​ជា​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ​ហើយ​ទន្ទឹម​នឹង​នោះ​ដែរ ​លោក​ក៏​ប្ដេជ្ញា​ចិត្ត​ដើម្បី​ដឹក​នាំ​ក្រុម​ឱ្យ​ល្អ​ទៀត​នៅ​ពេល​ខាង​មុខ​ដែរ។ ​ខណៈ​ដែល​ការ​ប្រកួត​នៅ​សល់​៧​ប្រកួត​ទៀត ​ក៏​ក្រុម​ហង្ស​ក្រហម​នឹង​មិន​បន្ធូរ​ជើង​ឱ្យ​ក្រុម​ណា​មួយ​នោះ​ទេ ពោល​គឺ​ប្រឹងប្រែង​យក​ឈ្នះ​គ្រប់​ប្រកួត​នៅ​សល់។

អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​និយាយ​ថា​៖ “ខ្ញុំ​នឹង​មិន​ឈប់​ទេ ​យើង​នឹង​មិន​ឈប់​ទេ។ យើង​នឹង​បន្ដ​ដាក់​គោលដៅ​ដើម្បី​យក​ពាន​រង្វាន់​ជា​ច្រើន​ទៀត​មក​ទី​នេះ។ ខ្ញុំ​មិន​អាច​សន្យា​ថា​នឹង​ឈ្នះ​ពាន​រង្វាន់​ទាំង​អស់​ឡើយ ប៉ុន្តែ​យើង​នឹង​ប្រឹងប្រែង​ទាំង​អស់​គ្នា”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT