Martial ​រក​បាន Hat-trick ​លើក​ដំបូង​របស់​ខ្លួន​កាល​ពី​យប់មិញ​ឱ្យ Man Utd ​

​ខ្សែ​ប្រយុទ្ធ ​Anthony Martial ​រក​បាន​៣​គ្រាប់​ឱ្យ​ក្រុម Manchester United ​យក​ឈ្នះ​លើ​ក្រុម​ Sheffield United ​ក្នុង​លទ្ធផល ​៣- ០ ​នៅ​យប់មិញ​នេះ​។

​ដោយ​៣​គ្រាប់​កាល​ពី​យប់មិញ​នេះ ​ធ្វើ​បាន​នៅ​នាទី​ទី​៧ ​១​គ្រាប់ ​នាទី​៤៤ ​១​គ្រាប់ និង​គ្រាប់​ចុង​ក្រោយ​កើត​ឡើង​នៅ​នាទី​៧៤​។ ​នេះ​គឺ​ជា​ការ​រក​បាន Hat-trick ​ដំបូង​សម្រាប់ Martial ​ហើយ​ក្នុង​អាជីព​បាល់ទាត់​ក្រុម​ធំ។ ​ដោយ​ឡែក​វា​ក៏​បាន​បង្ហាញ​ថា រូបគេ​សក្ដិសម​សម្រាប់​ជម្រើស​១១​នាក់​ដំបូង​របស់​លោក Ole ​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ។

ឆ្លង​កាត់​៣១​ប្រកួត​មក​នេះ ក្រុម​បិសាច​ក្រហម Manchester United ​នៅ​លេខ​៥​ក្នុង​តារាង ​ដោយ​មាន​៤៩​ពិន្ទុ ​ស្រប​ពេល​ក្រុម Chelsea ​ដែល​ស្ថិត​នៅ​លេខ​៤​ក្នុង​តារាង​វិញ ​មាន​៥១​ពិន្ទុ។ ​នៅ​រាត្រី​នេះ ​ក្រុម Chelsea ​ត្រូវ​តតាំង​ជាមួយ​ក្រុម​ខ្លាំង Man City ​ទៀត៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT