Ronaldo ​ជួយ Juventus ​ឱ្យ​ស្គាល់​ពាក្យ​ឈ្នះ​ឡើង​វិញ​ហើយ​

​ក្រុម Juventus ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​វិញ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​ Bologna ​បាន​ក្នុង​លទ្ធផល ​២-០ នា​ការ​ប្រកួត​ក្របខណ្ឌ Serie A ​នៅ​យប់មិញ​នេះ​។

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ជា​អ្នក​រក​គ្រាប់​បាល់​ទី​១​បាន​ ដោយ​ការ​ទាត់​ប៉េណាល់ទី​នៅ​នាទី​២៣។ ​ដោយ​ឡែក​សម្រាប់​គ្រាប់​បាល់​ទី​២​វិញ ​ធ្វើ​បាន​ដោយ Dybala ​នៅ​នាទី​៣៦​ក្នុង​តង់​ទី​១ដែរ។ ​ក្រោយ​ពី​រក​បាន​២​គ្រាប់​នេះ​ហើយ ​ក្រុម​ទាំង​ពីរ​មិន​អាច​ធ្វើ​អ្វី​គ្នា​បាន​នោះ​ទេ ​ដោយ​រក្សា​លទ្ធផល​នេះ ​រហូត​ដល់​ចប់​ការ​ប្រកួត​តែ​ម្ដង។

​នេះ​ជា​ការ​ឈ្នះ​ប្រកួត​ឡើង​វិញ​របស់​ក្រុម Juventus ​ក្រោយ​ពី​ពួកគេ​បាន​ចាញ់​ក្រុម Napoli ​ក្នុង​ការ​ប្រកួត Cup ​កន្លង​មក​នេះ​។ ​មួយ​វិញ​ទៀត ​បច្ចុប្បន្ន​ក្រុម​របស់​លោក Sarri ​ក៏​ឈរ​នៅ​កំពូល​តារាង ​ដាច់​ពិន្ទុ​ក្រុម​លេខ​២ Lazio ​៤​ពិន្ទុ​ផង​ដែរ តែ​ក្រុម Lazio ​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT