Ronaldo ថា Valladolid បើក​ទ្វារ​ចាំ បើ Man Utd បោះបង់​កីឡាករ​ស៊ី​ថ្លៃ​រូប​នេះ

លោក Ronaldo Nazario ដែល​ជា​ប្រធាន​ក្លឹប Real Valladolid បាន​និយាយ​ថ្មីៗ​នេះ​ថា ក្លឹប​របស់​លោក​នឹង​បើក​ទ្វារ​ទទួល​ដៃ​ដប់ សម្រាប់​ការ​មក​ចូលរួម​នៃ​សំណាក់​កីឡាករ​ Alexis Sanchez ប្រសិន​ណា United បោះបង់​រូប​គេ។

Sanchez កំពុង​ខ្ចី​ជើង​លេង​នៅ Inter Milan ហើយ​មិន​ទាន់​លេចលឺ​ដំណឹង​ច្បាស់ការ​ថា United ព្រម​លក់​ផ្តាច់​កុងត្រា​ឲ្យ​ទៅ​ក្លឹប​អ៊ីតាលី ឬ​យក​មក​បែប​ណា​នោះ​ទេ។ តាំង​ពី​ផ្ទេរ​មក Old Trafford នៅ​ឆ្នាំ ២០១៨ កីឡាករ​ឈីលី​មិន​ទទួល​បាន​ជោគជ័យ​ទាល់​តែ​សោះ ត្បិត​បើ​មាន​នាម​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​ប្រចាំ​ក្លឹប​ក៏​ដោយ។

ប្រាប់​តាម​រយៈ​ការ​ជជែក​លើ​កម្មវិធី Zoom អតីត​កីឡាករ​ប្រេស៊ីល​និយាយ៖ “Alexis Sanchez គេ​អាច​ជោគជ័យ​គ្រប់​កន្លែង​ដែល​គេ​ទៅ ដោយ​គេ​ពោរពេញ​ដោយ​គុណភាព​ល្អ​ជា​ច្រើន ប្រសិន​គេ​មិន​អាច​ជោគជ័យ​នៅ Inter នោះ​ទ្វារ​របស់​ក្លឹប Valladolid នឹង​បើក​ទ្វារ​សម្រាប់​ការ​មក​ដល់​របស់​គេ”។

បញ្ជាក់​ថា Ronaldo ​កាន់កាប់​ ៨០ ភាគរយ​នៃ​ហ៊ុន​សរុប​របស់​ក្លឹប Real Valladolid។ បច្ចុប្បន្ន​ក្លឹប​កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១៥ នៅ​តារាង LaLiga៕

ប្រភព៖ Mirror

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT