Carragher ​ប្រាប់​មូលហេតុ​ដែល Liverpool មិន​អាច​រក​គ្រាប់​បាល់​ទល់ Everton យប់មិញ

Jamies Carragher បាន​និយាយ​ថា​ហង្ស​ក្រហម Liverpool ចាំ​បាច់​ត្រូវ​តែ​ស្វះស្វែង​រក​ប្រព័ន្ធ​ប្រយុទ្ធ​ដែល​មាន​លំនឹង​មួយ​ឈុត​បន្ថែម​ទៀត ដើម្បី​ទុក​គ្រាន់​ជំនួស​ឈុត​ធំ Roberto Firmino, Mohamed Salah និង Sadio Mane។

នៅ​ជំនួប Merseyside កាល​ពី​យប់​មិញ​បាន​បញ្ចប់​នៅ​លទ្ធផល ០-០ ដែល​អវត្តមាន Mohamed Salah ត្រូវ​បាន​មើល​ឃើញ​ថា ​ជា​ហេតុផល​ដែល​មិន​អាច​ឲ្យ​ហង្ស​រក​គ្រាប់​បាល់​សម្រេច​ទី។

ប្រាប់​ក្រោយ​ចប់​ការ​ប្រកួត លោក Carragher និយាយ៖ “មើល​ទៅ​ប្រកួត​ដើម​រដូវ​កាល​ពេល​អត់ Salah ក៏​កាល​នោះ Liverpool ចាញ់​ក្រោម​ថ្វី​ជើង Man Utd បែប​នេះ​នៅ​តំបន់​ប្រយុទ្ធ​គឺ​ចាំ​បាច់​ត្រូវ​តែ​ពង្រឹង​បន្ថែម ត្បិត​បើ​ពួក​គេ​មិន​អវត្តមាន​ច្រើន​ប្រកួត​ក្តី តែ​វា​ធ្វើ​ឲ្យ​មាន​ការ​បាត់បង់​ពិន្ទុ”។

លោក​បន្ថែម៖ “Divock Origi គេ​ល្អ​ហើយ​សម្រាប់​ហង្ស ព្រោះ​គេ​ធ្លាប់​បំបែក​គ្រាប់​បាល់​ដ៏​អស្ចារ្យ តែ​នេះ​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​អ្វី​ដែល Liverpool ត្រូវ​ការ​នោះ​ទេ”៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT