Ramos ​ក្លាយ​ជា​ខ្សែ​ការពារ​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ La Liga ​

​ប្រធាន​ក្រុម Sergio Ramos ​រកបាន​១​គ្រាប់ ​ជួយ​ក្រុម Real Madrid ​យក​ឈ្នះ​លើ​ក្រុម Real Sociedad ​ក្នុង​លទ្ធផល ​២-១ ​ក្នុង​ការ​ប្រកួត La Liga ​នៅ​យប់មិញ​នេះ​។

១​គ្រាប់​របស់​ខ្សែ​ការពារ​អេស្ប៉ាញ​ខ្លាំង​លើ​នេះ បាន​ធ្វើ​ឱ្យ​ក្រុម Real Madrid ​បាន​ឱកាស​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​ជំនួស​តំណែង​របស់​ក្រុម Barcelona ​ហើយ។ ​មួយ​វិញ​ទៀត ​១​គ្រាប់​នោះ​ដែរ ​ក៏​បាន​ធ្វើ​ឱ្យ Ramos ​ក្លាយ​ជា​ខ្សែ​ការពារ​រក​បាន​៦៨​គ្រាប់ ​ច្រើន​ជាង​ខ្សែ​ការពារ​ណា​ទាំង​អស់​ក្នុង​ប្រវត្តិសាស្ត្រ​លីគ​កំពូល​អេស្ប៉ាញ​ផង​ដែរ។

​តែ​ក្រោយ​ពី​រក​បាន​១​គ្រាប់​នៅ​យប់មិញ​នេះ ​Ramos ​ក៏​បាន​រង​របួស​ជង្គង់​ផង​ដែរ។ ​រូបគេ​ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​នាទី​៥៩ ​ក្រោយ​ពី​ប៉ះ​ទង្គិច​គ្នា​ជាមួយ Alexander Isak ​។ គេ​មិន​ទាន់​ច្បាស់​ទេ​ថា​របួស​ជង្គង់​នោះ​ធ្ងន់ធ្ងរ​កម្រិត​ណា៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT