ប្រធាន LaLiga៖ “CR7 ចាកចេញ​មិន​ខាតបង់​អី​យើង​ទេ ព្រោះ​លីគ​នៅ​មាន Messi”

ការ​ចាកចេញ​របស់ Cristiano Ronaldo ពី​ក្របខ័ណ្ឌ LaLiga ទៅ​ចូលរួម​នៅ​ក្របខ័ណ្ឌ Serie A របស់​អ៊ីតាលី ត្រូវ​បាន​ប្រធាន​លីគ​អេស្ប៉ាញ​លោក Javier Tebas បញ្ជាក់​សារ​ជា​ថ្មី ថា​មិន​បាន​បង្ក​ផល​ប៉ះពាល់​ជា​ដុំកំភួន​អ្វី​នោះ​ទេ។

ប្រាប់ RAC1 លោក Tebas និយាយ៖ “ជា​ការ​ពិត​ណាស់ ការ​ចាកចេញ​របស់ Ronaldo ប្រាកដ​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ Real Madrid មាន​ការ​ខឹង​សម្បា ប៉ុន្តែ​អវត្តមាន​របស់​គាត់​មិន​បាន​ស​បង្ហាញ​ពី​ការ​ប៉ះពាល់​កម្រិត​លីគ​របស់​យើង​នោះ​ទេ”។

លោក​បន្ថែម​ទៀត​ថា៖ “មាន​តែ Messi ទេ​ដែល​ខុស​ពី​គេ ដោយ​គេ​ជា​កីឡាករ​ដ៏​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់ បែប​នេះ​បើ​ Messi ចេញ នោះ​យើង​ទើប​មាន​ការ​សោកស្តាយ បែប​នេះ​យើង​ពិត​ជា​មិន​ចង់​ឃើញ​គេ​ផ្ទេរ​ទៅ​លីគ​ផ្សេង ពោល​ចង់​ឲ្យ​គេ​ចូល​និវត្ត​នៅ​ទី​នេះ​តែ​ម្តង”។

បញ្ជាក់​ថា Messi កំពុង​នាំ​មុខ​នៅ​ចំណាត់ថ្នាក់ Top Scorer និង Top Assist ខណៈ​ចំណាត់ថ្នាក់​របស់ Barcelona ក៏​ឈរ​នៅ​កំពូល​តារាង​ផង​ដែរ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT