នៅ​តែ​ល្អ Asensio ​ដូរ​ចូល​ភ្លាម រក​គ្រាប់​បាល់​បាន​ភ្លាម ​ជួយ Real Madrid ​ឈ្នះ​៣-០

​ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Valencia ​បាន​ក្នុង​លទ្ធផល ៣-០ ​កាល​ពី​យប់មិញ​នៅ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​សប្ដាហ៍​ទី​២៩។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​នៅ​តង់​ទី​១​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​នោះ​ទេ ​ក្រោយ​ពី​១​គ្រាប់​របស់ Rodrigo ​ត្រូវ​បដិសេធ​ពី VAR ​។ ​តែ​ឈាន​ចូល​ដល់​តង់​ទី​២​វិញ ​ក្រុម Real Madrid ​បាន​វាយ​សម្រុក​ខ្លាំង​រហូត​រក​បាន​១​គ្រាប់​នៅ​នាទី​៦១ ​ដោយ Karim Benzema ​ក្រោយ​ពី​ទទួល​បាល់​ពី Hazard ​។ ​នៅ​នាទី​៧៤ Asensio ​ក៏​បាន​ផ្លាស់​ប្ដូរ​ចូល ​ហើយ​គ្រាន់​តែ​ដូរ​ចូល​ភ្លាម ​រូបគេ​ក៏​រក​គ្រាប់​បាល់​បាន​ភ្លាម​តែ​ម្ដង ​ដែល​ជា​ការ​ប៉ះ​បាល់​ដំបូង ហើយ​ស៊ុត​ចូល។

សម្រាប់​គ្រាប់​ទី​៣​របស់​ក្រុម Real Madrid ​វិញ គឺ​កើត​ចេញ​ពី Benzema ​ដដែល​នៅ​នាទី​៨៦ ​ក្រោយ​ពី​ទទួល​បាន​បាល់​ពី Asensio ​ដែរ។ ​ការ​ទទួល​បាន​៣​ពិន្ទុ​នេះ ធ្វើ​ឱ្យ​ក្រុម Real Madrid ​ប្រដេញ​ក្រុម Barcelona ​ពី​ក្រោយ​ហើយ ដោយ​ចាញ់​ត្រឹម​តែ​២​ពិន្ទុ​ប៉ុណ្ណោះ ខណៈ ​ដែល​ការ​ប្រកួត​នៅ​សល់​៩​ប្រកួត​ទៀត៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT