Nani ថា​ទោះ​មិន ១០០ ក៏​នៅ​តែ​មាន​ភាគរយ​ដែល Ronaldo អាច​នឹង​ផ្ទេរ​ទៅ​ទ្រនំ​ថ្មី​នេះ

អតីត​មិត្ត​ចាស់​នៅ​ Man Utd និង​ព័រទុយហ្គាល់​របស់ Cristiano Ronaldo គឺ Nani បាន​និយាយ​អំពី​អនាគត​នា​ពេល​បន្ទាប់​របស់ CR7 ដោយ​លោក​ជឿ​ថា​រូប​គេ​អាច​នឹង​ផ្ទេរ​ទៅ​កាន់​ទ្រនំ​នៅ​ទឹកដី​សហរដ្ឋអាមេរិក។

ប្រាប់ ESPN ​ខ្សែ​ប្រយុទ្ធ​ស្លាប Nani និយាយ៖ “ប៉ុន្មាន​ឆ្នាំ​មុន គាត់​ធ្លាប់​ប្រាប់​ខ្ញុំ​ថា គាត់​អាច​នឹង​ទៅ​ចូល​និវត្ត​នៅ​សហរដ្ឋអាមេរិក ត្បិត​វា​មិន​អាច​ថា ១០០ ភាគរយ តែ​វា​ក៏​ទំនង​អាច​នឹង​ទៅ​រួច”។

Nani ដែល​បច្ចុប្បន្ន​កំពុង​បម្រើ​អាជីព​នៅ​ក្លឹប Orlando City ​ក្របខ័ណ្ឌ MLS បន្ថែម៖ “Cristiano Ronaldo នឹង​ស្វែងរក​លីគ​ដែល​ពោរពេញ​ទៅ​ដោយ​ក្លឹប​អស្ចារ្យ ហើយ​មាន​ការ​រៀបចំ​ជាមួយ​លក្ខខណ្ឌ​សមប្រកប ឥឡូវ​អ្នក​មើល​ទៅ MLS គឺ​បាន​ពង្រឹង​ជា​រៀងរាល់​រដូវ​កាល​ហើយ”៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT